ខ្មែរណូត

ស្វែងរក

  • សង្គម

    តែប៉ុណ្ណេះ ចង់ភ្លៀងខ្លាំងយ៉ាងណាក៏លែងបារម្ភរឿងលិចទឹកនៅក្នុងក្រុងទៀតហើយ

    BY Khmernote Media October 26, 2018
    តែប៉ុណ្ណេះ ចង់ភ្លៀងខ្លាំងយ៉ាងណាក៏លែងបារម្ភរឿងលិចទឹកនៅក្នុងក្រុងទៀតហើយ

    យោងតាមការអះអាងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ កិច្ចសន្យាសាងសង់គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានចុះហត្ថលេខានៅទីក្រុងតូក្យូ ដោយឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Katsuhisa KIMURA នាយកចាត់ចែងទូទៅក្រុមហ៊ុន TOA Corporation ។

    រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា គម្រោងនេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដែលនឹងចាប់ផ្តើមអនុវត្តគម្រោងនៅចុងខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខ ។ គម្រោងដែលត្រូវអនុវត្ត រួមមានៈ

    ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គម
    ២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គម
    ៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC
    ៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់
    ៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង។

    អត្ថបទ៖ សេម
    រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay