តួលេខអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅប្រទេសថៃបានហក់ឡើងជាង ៨ពាន់នាក់ឡើងវិញ ស្របពេលដែលមេរោគអូមីក្រុងបន្តរាតត្បាតកាន់តែខ្លាំង
ថៃ៖ នៅថ្ងៃសៅរ៍ ទី៨ ខែមករា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាលពីការកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,២៦៣នាក់ ដែលតួលេខនេះគឺជាចំនួនកើនឡើងដ៏ខ្ពស់មួយក្នុងរយៈពេលសប្តាហ៍ចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមានអ្នកឆ្លងចំនួន ៧,៨០២នាក់ជាពលរដ្ឋថៃទូទៅ អ្នកឆ្លងចំនួន ១១០នាក់ ជាអ្នកទោស និងក្រៅពីនេះជាករណីនាំចូលមកពីក្រៅប្រទេស។

ក្រៅតែពីបានរកឃើញអ្នកឆ្លងក្នុងចំនួនដ៏ច្រើននៅក្នុងថ្ងៃដដែលនេះ អាជ្ញាធរសុខាភិបាលថៃក៏បានរកឃើញស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១៤នាក់ផងដែរ តែចំនួននេះហាក់មិនកើនឡើងគួរឲ្យកត់សម្គាល់នោះទេ។ គួររម្លឹកជូនថា កាលពីថ្ងៃសុក្រ ទី៧ ខែមករា ម្សិលមិញនេះ អាជ្ញាធរថៃបានអនុញ្ញាតឲ្យអ្នកជំងឺកូវីដ ១៩ ចំនួន ២,៨៦៥នាក់ ត្រលប់ទៅផ្ទះវិញផងដែរ ក្រោយពួកគេត្រូវបានបានព្យាបាលឲ្យជាសះស្បើយពីជំងឺកូវីដ ១៩ រួច។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ២,២លាននាក់ និងស្លាប់សរុបជាង ២១ម៉ឺននាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍