សង្គម

រកឃើញរចនាខ្លោងរបារកាត់ទទឹងផ្លូវអបអរបុណ្យអុំទូក ដែលល្អជាងគេទាំង៥ហើយ កុំភ្លេចចូលរួមបោះឆ្នោតជំរុះបន្ត

BY
Khmernote Media
October 28, 2018

នៅក្នុងឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ឱកាសដល់បងប្អូនទាំងអស់ចូលរួមបង្ហាញស្នាដៃរចនារបស់ខ្លួន នូវម៉ូតខ្លោងរបារកាត់ទទឹងផ្លូវ ដែលមានសោភណភាពស្រស់ស្អាត និងបង្កប់ទៅដោយរចនាបថខ្មែរពិតៗ ដើម្បីជ្រើសយកគំរូរចនា ដែលស្រស់ស្អាត និងទទួលបានការគាំទ្រច្រើនជាងគេ នឹងត្រូវយកទៅតំឡើងដាក់តាំងនៅតាមគោល ដែលបានកំណត់។

បន្ទាប់ពីឆ្លងកាត់ការជំរុះដ៏ល្អិតល្អន់ ឥលូវនេះរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញគំរូរចនាដែលល្អជាងគេទាំង៥ជាស្នាដៃរបស់បេក្ខជន ដោយបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ ចេញពីរូបភាពចំនួន ៤៥រូបភាព ដែលមានបេក្ខជនចំនួន ២៩នាក់ បានផ្ញើមក ដើម្បីចូលរួមប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដោយពិនិត្យទៅលើ អត្ថន័យខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ និងការរចនាភ្លើងឱ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបគណៈកម្មការវាយតម្លៃ សម្រេចជ្រើសរើសបានរូបភាពទាំង ៥ ខាងក្រោមនេះ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមបោះឆ្នោតនៅលើហ្វេសប៊ុក ចំពោះរូបភាព ដែលខ្លួនពេញចិត្តតាមរយៈការចុច “Like” ហើយរូបភាពដែលទទួលបានការ Like គាំទ្រច្រើនជាងគេចំនួន៤រូបភាព នឹងត្រូវយកទៅដំឡើងនៅតាមគោលដៅទាំង៤ ដែលបានត្រៀមរួចជាស្រេច។ ការប្រមូលការគាំទ្រ នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល។

ចុចទីនេះ ដើម្បីចូលទៅធ្វើការបោះឆ្នោត

អត្ថបទ៖ សេម

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

Share This Post: