ចំនួនអ្នកឆ្លងកូវីដ-១៩ នៅប្រទេសថៃកើនដល់ជាង ៨ពាន់នាក់ហើយសម្រាប់របាយការណ៍នៅក្នុងថ្ងៃនេះ
ថៃ៖ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,១៦៧ នាក់ ដែលតួលេខនេះមានការកើនឡើងយ៉ាងច្រើនបើធៀបទៅនឹងរយៈជាច្រើនសប្តាហ៍ចុងក្រោយនេះ។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ៨,១០១នាក់ជាពលរដ្ឋទូទៅ និង ៦៦នាក់ផ្សេងទៀតគឺជាអ្នកទោសកំពុងជាប់ឃុំឃាំងក្នុងពន្ធធនាគារ។

ក្រៅតែពីបានរកឃើញអ្នកឆ្លងក្នុងចំនួនក៏ច្រើនខាងលើ សម្រាប់នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ នេះថៃក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ១៤ នាក់បន្ថែមទៀតផងដែរ។ នៅក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាលថៃក៏បានបង្ហាញផងដែរថា កាលពីថ្ងៃពុធ ទី១២ ខែមករា ម្សិលមិញនេះមានអ្នកជំងឺកូវីដ ១៩ ចំនួន ៣,៨៤៥នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយនិងត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះជាធម្មតាវិញ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ២,៣លាននាក់ និងអ្នកស្លាប់សរុបជាង ២១ ម៉ឺននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍