ខ្មែរណូត

ស្វែងរក

  • សង្គម

    ទឹកចិត្តអ្នកគ្រូប្រពៃណាស់! អ្នកគ្រូ នូយ៉ុន សុរិយា ជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ បើកបង្រៀនគួរមិនយកប្រាក់សម្រាប់ថ្នាក់ទី១១ និងថ្នាក់ទី១២ ចង់ធ្វើសម្រាប់ជីវិតចុងក្រោយអោយមានប្រយោជន៍ដល់សង្គម

    BY Khmernote Media January 15, 2022
    ទឹកចិត្តអ្នកគ្រូប្រពៃណាស់! អ្នកគ្រូ នូយ៉ុន សុរិយា ជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ បើកបង្រៀនគួរមិនយកប្រាក់សម្រាប់ថ្នាក់ទី១១ និងថ្នាក់ទី១២  ចង់ធ្វើសម្រាប់ជីវិតចុងក្រោយអោយមានប្រយោជន៍ដល់សង្គម

    យោងតាមការចុះផ្សាយរបស់គណនីហ្វេស ប៊ុកផ្ទាល់របស់ អ្នកគ្រូ នូយ៉ុន សុរិយា “Nou Yon Sorya” ជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ បានបង្ហោះនូវក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្ញុំឈ្មោះ នូយ៉ុន សុរិយា គ្រូបង្រៀនអក្សរសាស្រ្តខ្មែរ មានកិត្តិយស ជម្រាបដល់សិស្សានុសិស្សទាំងអស់ថា ខ្ញុំនឹងបង្រៀនគួរនៅសាលា CK (ជិតមាត់ស្ទឹងខាងផ្សារតាខ្មៅថ្មី) ថ្នាក់ទី11 និង12។ សូមទំនាក់ទំនងលេខ 012 642 752 សម្រាប់ការចូលរៀន។

    ក្នុងន័យនេះដែរ អ្នកគ្រូបានបញ្ជាក់បន្ថែមទៀតថា ខ្ញុំជម្រាបមាតាបិតា អាណាព្យាបាលនិងសិស្សានុសិស្សថា ខ្ញុំបង្រៀនគួរ តែមិនយកប្រាក់ទេ។ មូលហេតុគឺខ្ញុំចង់ធ្វើអ្វីម៉្យាងសម្រាប់ជីវិតចុងក្រោយឲ្យមានប្រយោជន៍ដល់សង្គម ។ មិនមែនខ្ញុំពូកែជាងគេនោះទេ ប៉ុន្តែដែលអាចចែករំលែកបានក៍ធ្វើទៅ។ មិនបានប្រាប់ភ្លាមខ្លាចប៉ះពាល់អារម្មណ៍គេ ។ ខ្ញុំចេះតែសួរខ្លួនឯងថា ចុះបរទេសខ្លះគេមកសង់សាលារៀន មន្ទីរពេទ្យ ចំណែកខ្ញុំវិញអាចធ្វើអ្វីបាន ក៏គួរតែធ្វើដែរ ។ដូចនេះ សូមមេត្តាជ្រាប ។ សូមអរគុណ ៕

    Share This Post: