អន្តរជាតិ

ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៧ពាន់នាក់ក្នុងមួយថ្ងៃ ខណៈ ៩០%នៃករណីឆ្លងថ្មីគឺជាមេរោគអូមីក្រុង

BY
Pheakdey
January 19, 2022

ថៃ៖ នៅថ្ងៃពុធ ទី១៩ ខែមករានេះ​អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,១២២នាក់ និងបានរកឃើញអ្នកស្លាប់ចំនួន ១២នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមានអ្នកឆ្លងចំនួន ៦,៩៥០ នាក់គឺជាពលរដ្ឋទូទៅ និង ១៧២នាក់ផ្សេងទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ក្នុងណោមករណីឆ្លងថ្មីទាំងអស់នោះគឺមាន ៩០% ជាករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួនជាង ២,៣លាននាក់ និងស្លាប់សរុបជាង ២,១ម៉ឺននាក់ផងដែរ។ ចំពោះផែនការចាក់វ៉ាកសាំងវិញរហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ចំនួន ២ដូសជូនពលរដ្ឋបានចំនួន ៦៨% សម្រាប់អ្នកចាក់វ៉ាក់សាំងបានយ៉ាងតិច ១ដូសមានចំនួន ៧៤% និងអ្នកបានចាក់រហូតដល់ដូសទី ៣ គឺមានចំនួន ១៤%៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: