ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបង្ហាញថា ការចាក់វ៉ាក់សាំង Sinovac ជាដូសមូលដ្ឋាន ហើយចាក់វ៉ាក់សាំងផ្សេងជាដូសជំរុញ ជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំតទល់នឹងវ៉ារ្យ៉ង់ ដែលតា និង អូមីក្រុង

    BY Pheakdey January 24, 2022
    ការសិក្សាមួយបង្ហាញថា ការចាក់វ៉ាក់សាំង Sinovac ជាដូសមូលដ្ឋាន ហើយចាក់វ៉ាក់សាំងផ្សេងជាដូសជំរុញ ជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំតទល់នឹងវ៉ារ្យ៉ង់ ដែលតា និង អូមីក្រុង

    ការសិក្សាមួយបានរកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសចិន Sinovac ជាដូសមូលដ្ឋានហើយបន្តចាក់វ៉ាក់សាំងប្រភេទផ្សេងទៀតនៅដូសជម្រុញ នោះវានឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំសម្រាប់ប្រឆាំងទល់នឹងវ៉ារ៉្យង់ដែលតានិងអូមីក្រុង។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តមកពីប្រទេសប្រេស៊ីលសហការណ៍ជាមួយក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យ Oxford។ ក្នុងការសិក្សានោះគេបានពិសោធន៍ទៅលើពលរដ្ឋប្រេស៊ីលចំនួន ១,២៤០នាក់ ដែលមានអាយុលើសពី ១៨ ឆ្នាំឡើងទៅ ហើយលទ្ធផលនៃការសិក្សាត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Straits Times

    លទ្ធផលនៃការសិក្សាបានបង្ហាញថា សម្រាប់អ្នកជ្រើសរើសចាក់វ៉ាក់សាំង Sinovac ជាដូសជម្រុញ គឺប្រព័ន្ធការពាររាងកាយរបស់ពួកគេនឹងកើតឡើងក្នុងរយៈ ២៨ថ្ងៃក្រោយពីការចាក់រួច ហើយកម្រិតនៃការកើនឡើងហាក់មិនច្រើននោះទេ។ ផ្ទុយទៅវិញសម្រាប់អ្នកធ្លាប់ចាក់វ៉ាក់សាំង Sinovac នៅដូសមូលដ្ឋានហើយបន្តចាក់វ៉ាក់សាំងប្រភេទផ្សេងទៀតជាដូសជម្រុញដូចជា Pfizer, AstraZeneca, ឬ Johnson & Johnson នោះប្រព័ន្ធការពាររាងកាយរបស់ពួកគេនឹងកើនឡើងយ៉ាងឆាប់រហ័សនិងកើនឡើងក្នុងកម្រិតដ៏ខ្ពស់។ ការសិក្សាក៏បានបញ្ជាក់ទៀតថា ក្នុងចំណោមវ៉ាក់សាំងផ្សេងៗដែលគេអាចចាក់ជាដូសជម្រុញនោះទៀតសោធ គឺការចាក់វ៉ាក់សាំងប្រភេទ Pfizer នឹងបង្កើតបានប្រព័ន្ធការពាររាងកាយខ្លាំងជាងគេបំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Straits Times

    Share This Post: