ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO ព្រមានជាថ្មីថា “វាគឺជាគ្រោះថ្នាក់បំផុតដែលគិតថា អូមីក្រុងគឺជាមេរោគបំប្លែងខ្លួនចុងក្រោយរបស់កូវីដ-១៩”

    BY Pheakdey January 25, 2022
    WHO ព្រមានជាថ្មីថា “វាគឺជាគ្រោះថ្នាក់បំផុតដែលគិតថា អូមីក្រុងគឺជាមេរោគបំប្លែងខ្លួនចុងក្រោយរបស់កូវីដ-១៩”

    អង្គការសុខភាពពិភពលោកបានព្រមានសាជាថ្មីកាលពីថ្ងៃចន្ទ ទី២៤ ខែមករា កន្លងទៅថា វាគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយបើគេគិតថា ជំងឺកូវីដ-១៩នឹងត្រូវបិទបញ្ចប់ក្រោយពេលគេអាចយកឈ្នះលើការរាតត្បាតនៃវ៉ារ្យ៉ង់អូមីក្រុង ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅជុំវិញពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ ការព្រមានជាថ្មីនេះត្រូវបានធ្វើឡើងក្រោយមានរបាយការណ៍ចំនួនបានព្យាករណ៍ថា ស្ថានភាពនៃរាតត្បាតវ៉ារ្យ៉ង់អូមីក្រុងអាចនឹងធូរស្រាលក្នុងរយៈប៉ុន្មានខែខាងមុខនេះ ខណៈពលរដ្ឋមួយចំនួនគិតថា ពួកគេអាចនឹងរួចផុតពីវិបត្តិនៃជំងឺកូវីដ​-១៩ នៅចុងឆ្នាំនេះ។

    យ៉ាងណាក្តី បើតាមលោក Tedros Adhanom Ghebreyesus ដែលជាប្រធានអង្គការសុខភាពពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថា វាគឺជាគ្រោះថ្នាក់បំផុតដែលគេគិតថាវ៉ារ្យ៉ង់អូមីក្រុងគឺជាមេរោគបំប្លែងខ្លួនចុងក្រោយរបស់កូវីដ-១៩ និងគិតថា​ពិភពលោកកំំពុងស្ថិតក្នុងដំណាក់ក្រោយនៃការរាតត្បាតជំងឺកូវីដ-១៩។ លោកបានបន្តថា វ៉ារ្យ៉ង់ថ្មីនៃជំងឺកូវីដ-១៩ អាចនឹងបន្តកើតមានហើយបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបន្ថែមទៀត ដូចនេះគេមិនត្រូវភ្លេចខ្លួនចំពោះមេរោគដ៏គ្រោះថ្នាក់មួយនេះទេ តែត្រូវត្រៀមខ្លួនប្រឈមជាមួយវាក្នុងរយៈពេលដ៏វែងទៅមុខទៀត។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង​ ៣៥៤លាននាក់ និងស្លាប់ជាង ៥,៦​លាននាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: