សង្គម

លោកឧកញ៉ា ម៉ុង ឬទ្ធី មានការសោកស្តាយយ៉ាងខ្លាំង ដោយចំការដូងប្រេង និងចំការកៅស៊ូ ដែលលោកឧកញ៉ាខំប្រឹងដាំ និងថែទាំជាង២០ឆ្នាំមកហើយ បែរបងប្អូនមកសម្រាកកម្សាន្តហូបចុកហើយបោះសំរាមចោលពេញហ្នឹង ព្រមទាំងមានអ្នកលួចដុតថែមទៀត

BY
Khmernote Media
January 25, 2022

ឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដែលប្រជាពលរដ្ឋជាច្រើនបានស្គាល់ ដោយសារតែលោកល្បីល្បាញមានចិត្តសប្បុរស ជួយអ្នកក្រីក្រ ដូចជាបង្កើតការងារទាក់ទងនឹងវិស័យកសិកម្ម ធ្វើផ្ទះ និងបង្កើតសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ជាច្រើនជួយដល់សង្គមជាតិ។ កាលពីពេលថ្មីៗនេះលោកឧកញ៉ាបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកទាក់ទងនឹងចំការដូងប្រេង និងចំការកៅស៊ូរបស់លោកឧកញ៉ា ដែលខិតខំចំណាយកម្លាំងកាយចិត្តថែទាំ បែរជាមានមនុស្សមកចូលលេងកម្សាន្ត ហើយបោះសំរាមចោលពាសវាលពាសកាល ថែមទាំងថ្មីៗនេះមានគេលួចដុតថែមទៀត។

លោកឧកញ៉ា បានមានប្រសាសន៍ឲ្យដឹងថា៖ «ថ្ងៃនេះខ្ញុំសូមទាញអារម្មណ៍របស់ប្រិយមិត្តយើង អោយក្រឡេកមកមើលជីវិតអ្នកចំការវិញម្តង ខ្ញុំលើកយកតែជ្រុងមួយតូចនៃជីវិតអ្នកចំការ ដើម្បីអោយប្រីយមិត្តយើងទាំងអស់គ្នាបានយល់ដឹងខ្លះៗ ចំការដូងប្រេងនិងចំការកៅស៊ូទំរាំតែដាំបានពីឆ្នាំ១៩៩៦-២០២២=២៦ឆ្នាំ ត្រូវចំណាយអស់កម្លាំងកាយចិត្តរួមជាមួយនិងថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែ ទំរាំតែដាំបានអោយបងប្អូនទាំងអស់គ្នាបានចូលជ្រកម្លប់ សម្រាកកម្សាន្តហូបអាហារមានអ្នកខ្លះបានប្រមូលសំរាមវេចខ្ចប់ទុកដាក់ស្រួលបួល ខ្លះទៀតមុខដ៏ដែលៗបោះសំរាមចោលពាស់វាលពាស់កាល ប្រហែលជាគាត់គឹតស្មានថាមានជំនួយពីខាងណាបានផ្តល់ថវិការ មកបើកអោយកម្មករទាំងជាង២០នាក់ដែលដើរើសសំរាមរាល់ថ្ងៃនេះហើយមើលទៅ សូមបញ្ជាក់ថា២៦ឆ្នាំបានកន្លងផុតទៅហើយមិនដែលមានជំនួយទេ ចាប់តាំងពីដើមរដូវប្រាំងមកមានអ្នកលួចដុតចំការជាបន្តបន្ទាប់ នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២នេះចំការដូងប្រេងនឹងចំការកៅស៊ូ ត្រូវបានភ្លើងឆាបឆេះជាបន្តបន្ទាប់គួអោយសោកស្តាយជាពន់ពេកក្រៃ ខ្ញុំគ្រាន់តែនិយាយអោយដឹងដោយមិនមានសំណូមពរទេ ព្រោះអីមនុស្សដែលប្រព្រឹត្តិសុតតែចេះបើកឡានមិនមែនកូនក្មេងនោះទេ»៕

Share This Post: