ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក គីម ជុងអ៊ុន បានបំពាក់បង្គន់អនាម័យក្នុងរថយន្ត ដើម្បីទុកប្រើប្រាស់ជាលក្ខណៈឯកជន ព្រោះខ្លាចមានគេលួចយកលាមករបស់គាត់ទៅធ្វើរឿងមួយនេះ

    BY Pheakdey January 31, 2022
    លោក គីម ជុងអ៊ុន បានបំពាក់បង្គន់អនាម័យក្នុងរថយន្ត ដើម្បីទុកប្រើប្រាស់ជាលក្ខណៈឯកជន ព្រោះខ្លាចមានគេលួចយកលាមករបស់គាត់ទៅធ្វើរឿងមួយនេះ

    កូរ៉េខាងជើង៖ បណ្តាញសារព័ត៌មាន World of Buzz បាយរាយការណ៍ថា ប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានបំពាក់នូវបង្គន់អនាម័យនៅក្នុងរថយន្តរបស់គាត់ដើម្បីទុកប្រើប្រាស់ជាលក្ខណៈឯកជន​ ព្រោះរូបគាត់មិនទុកចិត្តក្នុងការប្រើប្រាស់បង្គន់សាធារណៈឡើយ។ ការបំពាក់នូវបង្គន់អនាម័យនេះគឺជាកែច្នៃបន្ថែមទៅលើរថយន្តដែលតាមធម្មតាគ្មានបំពាក់នូវបង្គន់នោះទេ ហើយគ្រប់រថយន្តទាំងអស់ដែលលោក គីម ជុងអ៊ុន ត្រូវប្រើប្រាស់គឺសុទ្ធតែបានបន្ថែមនូវបង្គន់អនាម័យនេះទាំងអស់ម្តង។

    ប្រភពខាងលើបានបន្តថា ក្រុមអង្គរក្សរបស់របស់លោក គីម ជុងអ៊ុន ក៏មានភារកិច្ចត្រូវមើលថែបង្គន់ក្នុងរថយន្តទាំងអស់នោះផងដែរ ព្រោះមានតែរូបលោកប៉ុណ្ណោះតែមានសិទ្ធប្រើប្រាស់បង្គន់ទាំងនោះ ហើយអ្នកដែលហ៊ានទៅប្រើប្រាស់បង្គន់ទាំងនោះដោយគ្មានការអនុញ្ញាតអាចនឹងមានទោសរហូតដល់ប្រហារជីវិតទៀតផង។

    ចំពោះហេតុផលនៅពីក្រោយរឿងរ៉ាវដ៏តឹងតែងមួយនេះគឺលោក គីម ជុងអ៊ុន ខ្លាចមានគេយកលាមករបស់គាត់ទៅពិសោធន៍និអាចវាយតម្លៃដឹងអំពីស្ថានភាពសុខភាពរបស់គាត់បាន ប្រសិនបើគាត់ទៅប្រើប្រាស់បង្គន់សាធារណៈ។​ គួររម្លឹកជូនថា ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះមានព័ត៌មានជាច្រើនបានរាយការណ៍ថាលោក គីម ជុងអ៊ុន មានជំងឺធ្ងន់ធ្ងររហូតស្រកទម្ងន់អស់ ២០គីឡូ ខណៈបណ្តាញសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានអះអាងលោក គីម ជុងអ៊ុន មានសុខភាពល្អធម្មតាហើយរូបលោកគ្រាន់តែសម្រកទម្ងន់ដើម្បីរក្សាសុខភាពប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: