ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញនេះ សិង្ហបុរីរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ១៣,០០០នាក់ ខណៈអ្នកជំនាញព្យាករណ៍ថាតួលេខនឹងបន្តកើនដល់ខ្ទង់ ១៥,០០០នាក់ក្នុងមួយថ្ងៃ

    BY Pheakdey February 5, 2022
    ម្សិលមិញនេះ សិង្ហបុរីរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ១៣,០០០នាក់ ខណៈអ្នកជំនាញព្យាករណ៍ថាតួលេខនឹងបន្តកើនដល់ខ្ទង់ ១៥,០០០នាក់ក្នុងមួយថ្ងៃ

    សិង្ហបុរី៖  បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែកុម្ភៈម្សិលមិញនេះប្រទេសសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូ​វីដ-១៩ ចំនួន ១៣,០៤៦នាក់ ដែលជាចំនួនកើនឡើងដ៏ច្រើនមួយ ពោលគឺមានការកើនឡើងរហូតដល់ ៣ដងបើធៀបទៅនឹងតួលេខអ្នកឆ្លងក្នុងថ្ងៃកន្លងមក។ បើតាមក្រុមអ្នកជំនាញសិង្ហបុរីបានព្យាករណ៍ថា តួលេខអ្នកឆ្លងប្រចាំថ្ងៃអាចនឹងបន្តកើនឡើងរហូតដល់ខ្ទង់ ១៥,០០០នាក់ក្នុងមួយថ្ងៃ ដែលជាការរាតត្បាតនៃជំងឺកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុង។

    គួររម្លឹកជូនថា សិង្ហបុរីកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងខ្លាំង​ដោយគិតក្នុងរយៈពេល ២៨ថ្ងៃចុងក្រោយនេះអាជ្ញាធរសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ ៨៥,៣៥៧នាក់ តែក្នុងនោះមានអ្នកឆ្លងរហូតដល់ ៩៩,៧% ជាអ្នកជំងឺមានរោគសញ្ញាស្រាល ឬគ្មានចេញរោគសញ្ញាអ្វីទាល់តែសោះ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៣,៧ សែននាក់ និងស្លាប់សរុបចំនួន ៨៦៦នាក់។ ដោយឡែកចំពោះការចាក់វ៉ាក់សាំងវិញគឺគិតត្រឹមពេលនេះមានពលរដ្ឋសិង្ហបុរី ៨៩%បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ២ដូស និង ៥៩%បានចាក់រហូតដល់ដូសជម្រុញ ខណៈសិង្ហបុរីមានពលរដ្ឋសរុបជាង​ ៥,៦ លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: