ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាតុកម្មប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដក្នុងក្រុង OTTAWA កាន់តែធ្ងន់ធ្ងរ ខណៈអាជ្ញាធរកាណាដាប្រកាសដាក់ក្រុងមួយនេះក្នុងគ្រាមានអាសន្ន

    BY Pheakdey February 8, 2022
    បាតុកម្មប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដក្នុងក្រុង OTTAWA កាន់តែធ្ងន់ធ្ងរ ខណៈអាជ្ញាធរកាណាដាប្រកាសដាក់ក្រុងមួយនេះក្នុងគ្រាមានអាសន្ន

    កាណាដា៖ បាតុកម្មប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅក្នុងរដ្ឋធានី OTTAWA នៃប្រទេសកាណាដាកាន់តែរីកធំនិងធ្ងន់ធ្ងរឡើង នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកុម្ភៈនេះ។ លោក Jim Watson ដែលជាអភិបាលក្រុង OTTAWA  បានស្នើឲ្យរដ្ឋាភិបាលកាដាណាត្រូវតែចាត់អ្នកសម្របសម្រួលមកជួបនិងចរចាជាមួយនឹងក្រុមបាតុករដើម្បីស្វែងរកដំណោះស្រាយរួមមួយនៅក្នុងរយៈ ១០ ថ្ងៃ មុនពេលស្ថានការឈានដល់កម្រិតកាន់តែអាក្រក់ជាងនេះ។

    គួរបញ្ជាក់ថា ក្រុមបាតុករដែលនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាននាំគ្នាបើករថយន្តទ្រុងនិងចុចស៊ីផ្លេពេញទីក្រុង ហើយសកម្មភាពរបស់ពួកគេបានរាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ និងការធ្វើអាជីវកម្មសំខាន់ៗក្នុងទីក្រុងជាច្រើនផងដែរ។ គួររម្លឹកជូនផងដែរថា កាលពីថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈកន្លងទៅនេះអាជ្ញាធរកាណាដាបានប្រកាសដាក់ទីក្រុង OTTAWA ក្នុងគ្រាមានអាសន្នរួចហើយ ព្រោះតែវិបត្តិនៃការធ្វើបាតុកម្មប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: