ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញក្មេងៗញ៉ាំប្រហិតទាំងនេះហើយ ធ្លាក់ខ្លួនឈឺចូលពេទ្យច្រើននាក់ អាជ្ញាធរថៃចុះទៅពិនិត្យដល់កន្លែងផលិត ទើបដឹងមូលហេតុ

    BY Pheakdey February 9, 2022
    ឃើញក្មេងៗញ៉ាំប្រហិតទាំងនេះហើយ ធ្លាក់ខ្លួនឈឺចូលពេទ្យច្រើននាក់ អាជ្ញាធរថៃចុះទៅពិនិត្យដល់កន្លែងផលិត ទើបដឹងមូលហេតុ

    ថៃ៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ អាជ្ញាធរថៃបានចុះបង្រ្កាបទីតាំងផលិតសាច់កែច្នៃមួយកន្លែងនៅក្នុងខេត្ត Chonburi និងបានរឹបអូសសាច់ក្រកនិងប្រហិតជាច្រើនគីឡូក្រាម នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Khaosod កាលពីពេលថ្មីៗនេះ។ ប្រភពបានបន្តថា មុននឹងចុះទៅបង្ក្រាបរោងចក្រផលិតសាច់កែច្នៃក្លែងក្លាយនេះអាជ្ញាធរមូលដ្ឋានបានរកឃើញថា ក្មេងៗដែលបានញ៉ាំអាហារកែច្នៃខាងលើនេះសុទ្ធតែមានអាការៈខុសប្រក្រតីដូចជា មិនស្រួលខ្លួន ក្អួត ស្លេកស្លាំង អស់កម្លាំង ពិបាកដកដង្ហើម និងមានបញ្ហាកកឈាមជាដើម។

    ដោយមានការសង្ស័យចំពោះករណីនេះទើបអាជ្ញាធរបានបើកការស៊ើបអង្កេតរហូតរកឃើញទីតាំងផលិតនិងចែកសាច់កែច្នៃក្លែងក្លាយខាងលើនេះតែម្តង។ បើតាមទីភ្នាក់ងារគ្រប់គ្រងឱសថនិងចំណីអាហារថៃបានបញ្ជាក់ថា គ្រឿងផ្សំដែលគេយកមកផលិតសាច់កែច្នៃខាងលើនេះមិនមែនជាសាច់សត្វពិតប្រាកដនោះទេ​ តែភាគច្រើនគឺជាម្សៅលាយជាមួយនឹងសារធាតុគីមីដែលអាចបន្ថែមក្លិននិងរសជាតិស្រដៀងនឹងសាច់ពិតប្រាកដ ហើយសារធាតុគីមីដែលគេបានប្រើប្រាស់ច្រើនបំផុតនោះគឺសារធាតុគីមីប្រភេទនីទ្រីត (Nitrites)។ ចំពោះការផ្តន្ទាទោសលើករណីនេះវិញប៉ូលិសជំនាញថៃបានបញ្ជាក់ថា ម្ចាស់រោងចក្រត្រូវប្រឈមនឹងការជាប់គុកចំនួន ២ឆ្នាំ និងពិន័យជាប្រាក់រាប់លានដុល្លារផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Khaosod, bangkokpost

    Share This Post: