អន្តរជាតិ

ចិនអនុម័តប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩ ប្រភេទ Paxlovid របស់ក្រុមហ៊ុន Pfizer

BY
Pheakdey
February 12, 2022

ចិន៖ និយតករផលិតផលវេជ្ជសាស្រ្តរបស់ប្រទេសចិននៅព្រឹកថ្ងៃសោរ៍ ទី១២ ខែកុម្ភៈនេះ បានអនុម័តឲ្យមានការប្រើប្រាស់ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Paxlovid របស់ក្រុមហ៊ុនផលិតឱសថ Pfizer ជាផ្លូវការហើយ។ បើតាមការបញ្ជាក់របស់រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចិនបានឲ្យដឹងថា ថ្នាំលេបប្រភេទ Paxlovid នេះនឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ជាពលរដ្ឋពេញវ័យដែលមានអាការៈមធ្យមឬមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅកាន់ស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះថ្នាំលេបប្រភេទ Paxlovid របស់ក្រុមហ៊ុនផលិតឱសថ Pfizer ត្រូវបានអនុម័តឲ្យមានការប្រើប្រាស់នៅក្នុងប្រទេសធំៗជាច្រើនមានដូចជា  អាមេរិក អ៊ីស្រាអែល ក្រុមប្រទេសនៅតំបន់អឺរ៉ុប និងប្រទេសនៅតំបន់អាស៊ីមួយចំនួនផងដែរ។ តាមការសិក្សានាពេលកន្លងមកបានបង្ហាញថា ថ្នាំលេបប្រភេទ Paxlovid មានប្រសិទ្ធយ៉ាងខ្ពស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ បំប្លែងខ្លួនជាច្រើនទម្រង់ រួមទាំងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: