ខ្មែរណូត

ស្វែងរក

  • សង្គម

    ឧកញ៉ា​ ឌួង​ ងៀប​ ធ្វើលិខិតសុំទោស ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាសាធារណៈ ថាខ្លួនភាន់ភាំងស្មារតី ព្រោះរងសម្ពាធធ្ងន់ធ្ងរក្នុងគ្រួសារ

    BY Khmernote Media February 12, 2022
    ឧកញ៉ា​ ឌួង​ ងៀប​ ធ្វើលិខិតសុំទោស ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាសាធារណៈ ថាខ្លួនភាន់ភាំងស្មារតី ព្រោះរងសម្ពាធធ្ងន់ធ្ងរក្នុងគ្រួសារ

    កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ និងឆ្លើយតបចំពោះការលើកឡើងរបស់លោក ឌួង ងៀប តាមរយៈបណ្តាញសង្គម ក្រោមការចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងរបស់គាត់ ប្រែពីសទៅខ្មៅ និងចោទប្រកាន់រូបគាត់ថា បានឆបោកជនជាតិតៃវ៉ាន់។

    នៅថ្មីៗនេះដែរលោក ឌួង ងៀប ក៏បានធ្វើលិខិតសុំទោស ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាសាធារណៈ ថាខ្លួនភាន់ភាំងស្មារតី ព្រោះរងសម្ពាធធ្ងន់ធ្ងរក្នុងគ្រួសារ ទើបបណ្តាលអោយខ្លួនធ្វើរឿងខុសឆ្គងប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន ក៏ដូចជាកិត្តិយសប្រធានសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីចៅក្រមនានា។ ដើម្បីជ្រាបច្បាស់សូមអានខ្លឹមសារលិខិតនៅខាងក្រោមនេះ៕

    Share This Post: