ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះសំដីលោក គីម ហ៊ាង ដែលរិះគន់គ្មានការសិក្សាស្រាវជ្រាវយល់ដឹងគ្រប់ជ្រុងជ្រោយ សម្លឹងឃើញតែមួយជ្រុង ដើម្បីតែផលចំណេញមុខជំនួញខ្លួន
- February 17, 2022
រាជធានីភ្នំពេញ៖ នៅក្នុងវេទិការមួយដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាប រៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យ KW របស់លោកបណ្ឌិត គីម ហ៊ាង មានការចូលរួមពីសំណាក់ភ្នាក់ងារអចលទ្រព្យក៏ដូចជាភ្ញៀវកិត្តិយសជាច្រើន។ នៅក្នុងវេទិការនោះដែរ លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងអំពីចំណុចខ្លាំងនិងចំណុចខ្សោយមួយចំនួនរបស់ខេត្តសៀមរាប ដោយក្នុងនោះអ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺការលើកឡើងពីចំណុចខ្សោយរបស់ខេត្តសៀមរាប ដោយលោកបណ្ឌិតអចលនទ្រព្យរូបនេះបានរិះគន់ចំៗថា ខេត្តសៀមរាបកំណត់កំពស់សាងសង់អគារខ្លាំងពេក និងមានវប្បធម៌អភិរក្សច្រើនពេក ដែលធ្វើអោយមានការលំបាកក្នុងការវិនិយោគលើវិស័យមួយនេះ។

យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន មេត្តាជ្រាបថា ថ្មីនេះ បណ្ដាញសង្គមមួយចំនួនបានផ្សព្វផ្សាយនូវវីដេអូកាត់ខ្លីៗរយៈពេល ៣នាទី ៤១វិនាទី របស់ លោក គឹម ហ៊ាង អ្នកជំនួញដីធ្លីមួយរូប ថ្លែងនៅក្នុងសិក្ខាសាលាមួយស្ដីពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ដែលលើកឡើងនូវទស្សនវិស័យរបស់ខ្លួន ទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍ នៃតំបន់សៀមរាបអង្គរ និងវិធានការការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ ដោយបានប្រើប្រាស់ពាក្យសដីវាយប្រហារមិនមានការទទួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវយល់ដឹងគ្រប់ជ្រុងជ្រោយ ខ្វះខាតចំណេះដឹងលើផ្នែកកិច្ចការពារបេតិកភណ្ឌពិភពលោក ដោយសម្លឹងឃើញតែមួយជ្រុងទៅលើវិស័យអចលនទ្រព្យ ដើម្បីតែផលចំណេញនៃមុខជំនួញ ដោយបំភ្លេចចោលនូវតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញឲ្យមានចលនាទិញ លក់ដូរអចលចទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀមរាប អង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អណាធិបតេយ្យក្នុងតំបន់រមណីយដ្ឋានការពារ និងតំបន់ជំវិញនានា។
សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូចខាងក្រោម៖


- Share This Post:






