អន្តរជាតិ

ថ្ងៃនេះ ចំនួនអ្នកឆ្លងកូវីដ-១៩នៅថៃកើនឡើងដល់ ១៧,៣៤៩នាក់និងមរណភាព ២២នាក់

BY
Pheakdey
February 17, 2022

ថៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧  ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ចំនួន ១៧,៣៤៩នាក់ ដែលចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand ។  ចំពោះករណីស្លាប់វិញគឺមានចំនួន ២២នាក់ ដែលចំនួននេះមានការថយចុះបន្តិចដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានចំនួន ២៧នាក់ឯណោះ។

បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ១៧,១០៤នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ២៤៥នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ គួរបញ្ជាក់ជូនថា​ គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៦លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ គឺអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានរួចរាល់បាន ៧០% និង ២៦%បានចាក់ដល់ដូសជម្រុញ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Nation Thailand

Share This Post: