អន្តរជាតិ

ម៉ាឡេស៊ីគ្រោងបង្កើតច្បាប់ហាមឃាត់មិនឲ្យពលរដ្ឋកើតក្រោយឆ្នាំ២០០៥ មានសិទ្ធជក់បារី

BY
Pheakdey
February 18, 2022

ម៉ាឡេស៊ី៖ ម៉ាឡេស៊ីគ្រោងនឹងបង្កើតច្បាប់ថ្មីមួយហាមមិនឲ្យពលរដ្ឋដែលបានកើតក្រោយឆ្នាំ ២០០៥ មានសិទ្ធជក់បារីនោះទេ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈម្សិលមិញនេះ។ បើតាមលោក  Khairy Jamaluddin ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ច្បាប់ដែលគ្រោងនឹងបង្កើតនោះគឺមានខ្លឹមសារហាមឃាត់មិនពលរដ្ឋដែលបានកើតក្រោយឆ្នាំ ២០០៥ មានសិទ្ធទិញ ប្រើប្រាស់ និងកាន់កាប់នូវផលិតផលថ្នាក់ជក់គ្រប់ប្រភេទដោយមានទាំងបារីទូទៅនិងបារីអេឡិចត្រូនិចផងដែរ។

លោក  Khairy Jamaluddin រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី

លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា ច្បាប់ថ្មីនេះត្រូវបានគេហៅថា “Generational End Game” ឬជាខេមរៈភាសាមានន័យថា “ហ្គេមជំនាន់ចុងក្រោយ” ដែលមានអត្ថន័យដោយសម្រាយថា ជាច្បាប់ចុងក្រោយសម្រាប់បិទបញ្ចប់ការជក់បារីទាំងស្រុងទាំងម្តងសម្រាប់ពលរដ្ឋជំនាន់ក្រោយ។ ចំពោះគោលបំណងនៃការបង្កើតច្បាប់នេះវិញគឺត្រូវបានធ្វើឡើងដើម្បីរក្សាសុខភាពប្រជាពលរដ្ឋនៅពេលអនាគតដ្បិតនៅក្នុងការសិក្សាបានបង្ហាញថា ថ្នាំជក់គឺជាប្រភពចម្បងបំផុតដែលបង្កឲ្យមានជំងឺមហារីក ហើយថ្នាំជក់ក៏បានជម្រុញឲ្យមានអត្រាអ្នកស្លាប់ដោយជំងឺមហារីកចំនួន ២២%ផងដែរ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: