អន្តរជាតិ

ជប៉ុនរកឃើញថា អូមីក្រុងប្រភេទ BA.2 មានសមត្ថភាពឆ្លងលឿនជាងមុន បណ្តាលធ្វើឲ្យឈឺធ្ងន់ និងអាចគេចផុតពីប្រព័ន្ធភាពស៊ាំដែលមាននៅក្នុងខ្លួនអ្នកជំងឺទៀតផង

BY
Pheakdey
February 18, 2022

ការសិក្សាមួយបានរកឃើញថា មេរោគអូមីក្រុងប្រភេទ BA.2 អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគអូមីក្រុងប្រភេទ BA.1 ដែលជាមេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនកំពុតរាតត្បាតខ្លាំងនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ។ គួររម្លឹកជូនថា មេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនវ៉ារ្យ៉ង់អូមីក្រុងត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តកំណត់បែងចែកជា ២ប្រភេទផ្សេងគ្នា គឺប្រភេទ BA.1 ដែលកំពុងរាតត្បាតខ្លាំងក្នុងពេលបច្ចុប្បន្ន ហើយក្រោយមកវ៉ារ្យ៉ង់នេះបានបំប្លែងខ្លួនជាមេរោគថ្មីមួយទៀតដែលស្ថិតនៅក្នុងពូជពង្សនៃវ៉ារ៉្យង់អូមីក្រុងដដែល តែមានលេខសម្គាល់ផ្សេងមួយទៀតគឺ BA.2។

បើយោងតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន ហើយត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះបានបង្ហាញថា មេរោគអូមីក្រុងប្រភេទ BA.2 អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរ និងបង្កការចម្លងបានលឿនជាង បើធៀបទៅនឹងមេរោគអូមីក្រុងប្រភេទ BA.1។ ក្នុងការសិក្សាដដែលនោះក៏បានបង្ហាញទៀតថា មេរោគអូមីក្រុងប្រភេទ BA.2 ទំនងជាអាចគេចផុតពីប្រព័ន្ធភាពស៊ាំដែលមាននៅក្នុងរាងកាយរបស់អ្នកជំងឺនិងអាចធ្វើឲ្យសួតរបស់អ្នកជំងឺរងនូវការខូតខាតទៀតផង។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនបានសន្និដ្ឋានថា មេរោគអូមីក្រុងប្រភេទ BA.2 គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងមេរោគកូវីដ-១៩ ប្រភេទដែលតាអីចឹងដែរ ព្រោះមេរោគទាំងនេះមានសមត្ថភាពអាចទៅបំផ្លាញសួតរបស់អ្នកជំងឺដូចគ្នា៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: