Justin Bieber តេស្តវិជ្ជមានកូវីដ-១៩ ហើយត្រូវពន្យាពេលការប្រគំតន្ត្រីដ៏ធំមួយអាមេរិក
- BY
- Pheakdey
- February 21, 2022
បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កំពូលតារាចម្រៀងលំដាប់ពិភពលោក Justin Bieber បានតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ម្សិលមិញនេះ។ ក្រោយពេលទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ នេះ តារាចម្រៀងសញ្ជាតិកាណាដារូបនេះក៏បានប្រកាសពីការពន្យាពេលការប្រគុំតន្ត្រីដ៏ធំមួយនៅលើទឹកដីសហរដ្ឋអាមេរិកជាបន្ទាន់ផងដែរ។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺតារាចម្រៀង Justin Bieberនឹងត្រូវបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគំតន្រ្តី Justice World Tour ដែលរៀបចំឡើងនៅក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ។ យ៉ាងណាក្តី ដើម្បីកាត់បន្ថយការប្រមូលផ្តុំមនុស្សក្នុងចំនួនច្រើនក៏ដូចជាទប់ស្កាត់ការចម្លងបន្តមេរោគកូវីដ-១៩ គេក៏បានសម្រេចពន្យាពេលរៀបចំការប្រគំតន្ត្រីនេះតែម្តង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតារាចម្រៀង Justin Bieber មិនមានរោគសញ្ញាធ្ងន់ធ្ងរណាមួយគួរឲ្យគត់សម្គាល់នោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






