អន្តរជាតិ

ហុងកុងបំបែកកំណត់ត្រារកឃើញអ្នកឆ្លងកូវីដចំនួន ៨,៦៧៤នាក់ជាលើកដំបូង ខណៈអ្នកជំនាញព្យាករណ៍ថាតួលេខអាចកើនដល់ខ្ទង់ ១៨ម៉ឺននាក់នៅខែក្រោយនេះ

BY
Pheakdey
February 24, 2022

ហុងកុង៖ ហុងកុងបានបំបែកកំណត់ត្រារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មាន ដោយកាលពីថ្ងៃពុធ ទី២៣ ខែកុម្ភៈ ម្សិលមិញនេះ តួលេខអ្នកឆ្លងថ្មីមានរហូតដល់ ៨,៦៧៤នាក់ និងមានអ្នកស្លាប់ចំនួន ៤៩នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាននេះគឺត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរហុងកុងគ្រោងនឹងធ្វើតេស្តទ្រង់ទ្រាយធំក្នុងចំណោមពលរដ្ឋរបស់ខ្លួនទាំងអស់ ពោលគឺមានចំនួនសរុបជាង ៧,៤លាននាក់។

បើតាមលោក Lau Ka-hin ប្រធាន​គ្រប់​គ្រង​គុណភាពនិង​ស្តង់ដារ​នៃ​អាជ្ញាធរ​មន្ទីរពេទ្យហុងកុងបានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ នៅហុងកុងគឺឈានដល់កម្រិតធ្ងន់ធ្ងរហើយ ពោលគឺអាជ្ញាធរត្រូវទាញសញ្ញាអាសន្នឬដាក់ចេញវិធានការតឹងរឹងបំផុតតាមតែអាចធ្វើទៅបានដើម្បីកាត់ផ្តាច់រលកនៃការចម្លង។ បើតាមក្រុមអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យហុងកុងវិញបានព្យាករណ៍ថា នៅក្នុងអំឡុងខែក្រោយនេះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅហុងកុងអាចនឹងកើនដល់ខ្ទង់ ១៨០,០០០នាក់ឯណោះនៅក្នុងមួយថ្ងៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: