ពលរដ្ឋអ៊ុយក្រែនគ្រប់វ័យទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ស្ម័គ្រចិត្តបានត្រៀមខ្លួនរួចរាល់ ដើម្បីការពារទឹកដីតាមលទ្ធភាពរៀងៗខ្លួន
- BY
- Pheakdey
- March 2, 2022
អ៊ុយក្រែន៖ បណ្តាញសារព័ត៌មាន Vox បានរាយការណ៍នៅព្រឹកថ្ងៃពុធ ទី២ ខែកុម្ភៈនេះថា ពលរដ្ឋអ៊ុយក្រែនគ្រប់វ័យទាំងអស់កំពុងតែដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការពារប្រទេសរបស់ពួកគេពីការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ សកម្មភាពមួយចំនួនដែលពលរដ្ឋស៊ីវិលអ៊ុយក្រែនជាច្រើននាក់កំពុងតែនាំធ្វើដោយស័្មគ្រចិត្តនោះរួមមាន៖
– ចាប់កាន់អាវុធ
– ផលិតគ្រាប់បែកកែច្នៃនៅតាមផ្ទះ (គ្រាប់បែកដបសាំង)
– ចូលទៅបម្រើការងារផ្សេងៗចំពោះក្រុមកងទ័ពប្រយុទ្ធ ក្រុមការពារដែនដី និងក្រុមសន្តិសុខផ្សេងៗ
– ជួយផលិតមុងនិងតង់សម្រាប់ក្រុមទាហ៊ាន

ប្រភពខាងលើបានបន្តថា សកម្មភាពរបស់ក្រុមពលរដ្ឋអ៊ុយក្រែនទាំងនេះគឺជាការបង្ហាញនូវទឹកចិត្តដ៏មុះមុតមួយក្នុងការប្រឆាំងជាមួយនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ហើយទោះបីជាពួកគេមិនធ្លាប់មានបទពិសោធណ៍ក្នុងវិស័យយោធាក៏ដោយ តែពួកគេបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយការពារដែនដីរបស់ពួកគេតាមលទ្ធភាពដែលអាចធ្វើទៅបាន។ គួរបញ្ជាក់ថា ប្រសិនបើធ្វើការប្រៀបធៀបពីកម្លាំងយោធារបស់អ៊ុយក្រែននិងរុស្ស៊ី គឺរុស្ស៊ីហាក់មានឥទ្ធិពលខ្លាំងជាង ដោយរុស្ស៊ីមានកងទ័ពសកម្មប្រមាណជា ៩០០,០០០ សែននាក់ ខណៈអ៊ុយក្រែនមាន ២០០,០០០ នាក់ ហើយចំពោះគ្រឿងសម្ភាវុធវិញក៏រុស្ស៊ីមានច្រើនជាងនិងទំនើបជាងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Vox
- Share This Post:






