ទណ្ឌកម្មគ្រប់ច្រកល្ហក សូម្បីតែវេបសាយរឿងក្តៅសាច់ ក៏សម្រេចបិទគេហទំព័រខ្លួនមិនឲ្យដំណើរការនៅក្នុងប្រទេសរុស្ស៊ីដែរ
- BY
- Pheakdey
- March 2, 2022
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Dip កាលពីពេលថ្មីៗនេះបានឲ្យដឹងថា គេហទំព័រសម្រាប់មើលរឿងអាសអាភាសដ៏ល្បីមួយនៅលើពិភពលោកគឺគេហទំព័រ Pornhub បានសម្រេចបិទមិនឲ្យពលរដ្ឋនៅរុស្ស៊ីអាចចូលមើលរឿងក្នុងគេហទំព័រខ្លួនបានឡើយ ពោលគឺគេហទំព័រមួយនេះត្រូវបិទមិនឲ្យដំណើរការទាំងស្រុងតែម្តងសម្រាប់នៅលើទឹកដីនៃប្រទេសរុស្ស៊ីទាំងមូល។

ការសម្រេចការខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីសម្តែងនូវការមិនពេញចិត្តចំពោះសកម្មភាពដែលកងកម្លាំងនៃប្រទេសរុស្ស៊ីបើកការឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ជូនថា ក្រោយកងទ័ពរុស្ស៊ីបានបើកការវាយប្រហារចូលទៅក្នុងប្រទេសអ៊ុយក្រែន មានបណ្តាប្រទេសជាច្រើនបានសម្រេចដាក់ទណ្ឌកម្មចំពោះប្រទេសរុស្ស៊ីតាមរូបភាពផ្សេងៗ ហើយសូម្បីតែនៅក្នុងវិស័យកីឡាក៏បានសម្តែងនូវការប្រឆាំងផងដែរ មានដូចជាលុបចោលការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនរុស្ស៊ី ផ្អាកកម្មវិធីប្រកួតជាមួយក្រុមកីឡារុស្ស៊ី និងដកប្រទេសរុស្ស៊ីចេញកម្មវិធីប្រកួតមួយចំនួនជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Dip
- Share This Post:






