នេះជាអត្ថន័យនៃនិមិត្តសញ្ញាអក្សរ “Z” នៅលើរថក្រោះ និងរថយន្តយោធាដែលរុស្ស៊ីបានបញ្ជូនទៅកាន់ទឹកដីអ៊ុយក្រែន (មានវីដេអូ)
- BY
- Pheakdey
- March 2, 2022
រថក្រោះនិងរថយន្តយោធាជាច្រើនដែលរុស្ស៊ីកំពុងបញ្ជូនចូលទៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែនត្រូវបានគេមើលឃើញថា មានបង្កប់នូវនិមិត្តសញ្ញាគួរឲ្យកត់សម្គាល់មួយគឺអក្សរ “Z” នៅចំកណ្តាលនៃយានជំនិះយោធាទាំងនោះ។ នាពេលកន្លងមកមានសាធារណៈជនជាច្រើនបានសម្តែងនូវការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះអក្សរ “Z” នោះ ថាតើវាបានបង្កប់នូវអត្ថន័យអ្វីខ្លះ? បើតាមបណ្តាញសារព័ត៌មាន Unilad បានចុះផ្សាយថា អក្សរ “Z” នោះអាចមានអត្ថន័យជាច្រើនដូចខាងក្រោមនេះ៖

សារព័ត៌មាន Sky News រាយការណ៍ថា អតីតប្រធានផ្នែកការពារជាតិ RUSI លោកសាស្ត្រាចារ្យ Michael Clarke បញ្ជាក់ថា ស្លាកសញ្ញានៅលើរថក្រោះទាំងនោះ គឺជាការសម្គាល់ទីតាំងភូមិសាស្រ្តដែលពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន។
គាត់បាននិយាយថា “ជាញឹកញាប់និមិត្តសញ្ញាទាំងនេះគឺផ្អែកលើទីតាំង ដែលពួកគេនឹងទំនាក់ទំនង ដើម្បីទីតាំងដែលត្រូវធ្វើដំណើរឆ្ពោះទៅ។ ប្រសិនបើនិមិត្តសញ្ញានោះគ្រាន់តែសម្គាល់រថក្រោះថា ជាជនជាតិរុស្ស៊ី ពួកគេអាចប្រើនិមិត្តសញ្ញាតែមួយប៉ុណ្ណោះ។ ប៉ុន្តែវាមាននិមិត្តសញ្ញាផ្សេងៗគ្នាជាច្រើនដូចជាអក្សរ “Z ធម្មតា” អក្សរ “Z ក្នុងប្រអប់ការ៉េ” អក្សរ “V” និងអក្សរ “O” ជាដើម ដែលនិមិត្តសញ្ញានោះប្រាប់ពីទិសដៅដែលពួកគេត្រូវទៅ ឧទាហរណ៍ដូចជាទៅភាគឦសាន ឬភាគពាយព្យ។
រថយន្តយោធាជាច្រើនមាននិមិត្តសញ្ញាអក្សរ “Z” នៅក្នុងប្រអប់ការ៉េ ត្រូវបានគេប្រទះឃើញនៅនៅទីក្រុង Belgorod ក្នុងប្រទេសរុស្ស៊ី។ ទីក្រុង Belgorod មានចម្ងាយតិចជាង 20 ម៉ាយពីព្រំដែនអ៊ុយក្រែន និង 45 ម៉ាយពីទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់ប្រទេស ដែលមានទីតាំងនៅភាគឦសាន ដែលត្រូវបានទាហានរុស្ស៊ីចូលឈ្លានពាកកាលពីម្សិលមិញ ថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅ៕

This is interesting. Looks like communication trucks South of Belgorod followed by a series of civilian vehicles that also have Z painted on the side of the Russian war operation. Also, the white vans have no license plates. #CNN #Russia #Ukraine pic.twitter.com/aTMZfIyxiw
— Frederik Pleitgen (@fpleitgenCNN) February 26, 2022
អត្ថបទ៖ ភក្តី
ប្រភព៖Unilad
- Share This Post:






