សត្វឆ្មាមកពីប្រទេសរុស្ស៊ីត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ
- BY
- Pheakdey
- March 3, 2022
ថ្មីៗនេះវិស័យកីឡាបានផ្តើមបញ្ចេញប្រតិកម្មចំពោះសកម្មភាពដែលរុស្ស៊ីបានបើការវាយប្រហារចូលក្នុងប្រទេសអ៊ុយក្រែនតាមរយៈរូបភាពផ្សេងៗ មានដូចជាផ្តាច់កិច្ចសន្សាផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនរុស្ស៊ីចេញពីកម្មវិធីកីឡា ដកសិទ្ធក្រុមជម្រើសជាតិរុស្ស៊ីចេញពីព្រឹត្តិការណ៍កីឡាធំៗ ខណៈបណ្តាញសារព័ត៌មានកីឡាខ្លះបានសម្រេចលែងចុះផ្សាយអត្ថបទឬព្រឹត្តិការណ៍ដែលជាប់ទាក់ទងជាមួយនឹងកីឡាំរុស្ស៊ីតែម្តង។

អ្វីដែលជាការកត់សម្គាល់មួយទៀតនោះ គឺសូម្បីតែសត្វឆ្មារបស់រុស្ស៊ីក៏ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងព្រឹតិ្តការណ៍ប្រកួតប្រជែងជាលក្ខណៈអន្តរជាតិដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CGTNEurope បានបញ្ចាក់ថា សហព័ន្ធ FIFe (Fédération Internationale Féline) ដែលជាស្ថាប័នមួយមានភារកិច្ចទទួលចុះបញ្ជីពូជពង្សសត្វឆ្មា រៀបចំការបង្ហាញសត្វឆ្មា និងរៀបចំការប្រកួតផ្សេងៗសម្រាប់សត្វឆ្មាជាលក្ខណៈជាតិនិងអន្តរជាតិនោះបានសម្រេចហាមឃាត់សត្វឆ្មាមកពីប្រទេសរុស្ស៊ីទាំងអស់មិនឲ្យចូលរួមក្នុងគ្រប់សកម្មភាពទាំងអស់ដែលរៀបចំឡើងដោយសហព័ន្ធ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CGTNEurope
- Share This Post:






