អាមេរិកសម្រេចដាក់ទណ្ឌកម្មចំពោះក្រុមឥស្សរជនរុស្ស៊ីជាច្រើននាក់
- BY
- Pheakdey
- March 4, 2022
កាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែមីនា ម្សិលមិញនេះ អាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ីដែលជាក្រុមមនុស្សជិតស្និតជាមួយនិងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលនេះជាការដាក់សម្ពាធចុងក្រោយមួយទៅលើវិមានក្រឹមឡាំងដើម្បីឲ្យបឈ្ឈប់សកម្មភាពឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមមហាសេដ្ឋីទាំងនោះគឺជាមនុស្សសំខាន់ឬអាចហៅថា ជាបេះដូងនៃរបបដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយការដាក់ទណ្ឌកម្មនោះក៏សំដៅចំពោះក្រុមគ្រួសារនិងក្រុមការងាររបស់ពួកមហាសេដ្ឋីទាំងអស់នោះផងដែរ។

បើតាមសេចក្តីថ្លែងការរបស់សេតវិមានអាមេរិកបានបញ្ជាក់ថា ក្រុមមហាសេដ្ឋីរុស្ស៊ីនិងសមាជិកគ្រួសាររបស់ពួកគេនឹងត្រូវហាមឃាត់មិនឲ្យធ្វើដំណើរមកអាមេរិក កាត់ចេញពីប្រព័ន្ធហិរញ្ញវត្ថុអាមេរិក និងបង្កកទ្រព្យសម្បត្តិដែលពួកគេកំពុងកាន់កាប់ដូចជា កប៉ាល់ អាផាតមិន លុយកាក់ និងប្រាក់ចំណេញផ្សេងៗដែលគ្មានប្រភពច្បាស់លាស់។ បើតាមលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គិតត្រឹមពេលនេះអាមេរិកបានសម្រេចដាក់ទណ្ឌកម្មចំពោះក្រុមឥស្សរជនរុស្ស៊ីបានជាង ៥០នាក់ហើយ ខណៈអាមេរិកក៏កំពុងកំបន្តបើការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណក្រុមឥស្សរជនរុស្ស៊ីជាច្រើននាក់បន្ថែមទៀតដែលពួកគេកំពុងរស់នៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






