រុស្ស៊ីប្រកាស «បទឈប់បាញ់» ក្នុងក្រុងចំនួន ២របស់អ៊ុយក្រែនដើម្បីបើកច្រករបៀងមនុស្សធម៌សម្រាប់ពលរដ្ឋស៊ីវិល
- BY
- Pheakdey
- March 5, 2022
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Republic World បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែមីនានេះ កងទ័ពរុស្ស៊ីបានប្រកាសពី “បទឈប់បាញ់” ដើម្បីអនុញ្ញាតឲ្យមានច្រករបៀងមនុស្សធម៌មួយសម្រាប់ពលរដ្ឋអ៊ុយក្រែនដែលជាប្រជាជនស៊ីវិល។ បើតាមក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា “បទឈប់បាញ់” នេះនឹងត្រូវអនុវត្តនៅក្នុងទីក្រុង Mariupol និងក្រុង Volnovakha ដោយការប្រកាសនេះត្រូវបានធ្វើឡើងនៅម៉ោង ១០ ព្រឹកម៉ោងនៅក្នុងទីក្រុងម៉ូស្គូ និងត្រូវជាម៉ោង ២ រសៀលម៉ោងនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ជូនថា “បទឈប់បាញ់” ខាងលើនេះត្រូវបានប្រកាសឡើងក្រោយពីកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរចូលទៅក្នុងទីក្រុង Kiev, Kharkov, Sumy, Chernigov, និងក្រុង Mariupol ផងដែរកាលពីពេលពេលថ្មីៗនេះ។ សូមបញ្ជាក់ផងដែរ ក្រោយមានការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីចាប់តាំងពីសប្តាហ៍មុនមកគឺគិតត្រឹមពេលនេះមានពលរដ្ឋអ៊ុយក្រែនជាង ១លាននាក់ហើយដែលបានធ្វើការភៀសខ្លួនចេញទៅក្រៅប្រទេស ហើយប្រទេសដែលពួកគេបានទៅជ្រកកោននោះមានដូចជា រូម៉ានី ហុងគ្រី ស្លូវ៉ាគី ប៉ូឡូញ និងម៉ុលដាវីជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Republic World
- Share This Post:






