ពលរដ្ឋរាប់ពាន់នាក់នៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីចំពោះអ៊ុយក្រែន
- BY
- Pheakdey
- March 7, 2022
ពលរដ្ឋរាប់ពាន់នាក់នៅតាមទីក្រុងក្នុងបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុបបាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមីនានេះ។ ប្រភពបានបន្តថា ចលនាធ្វើបាតុកម្មប្រឆាំងនេះត្រូវបានរៀបចំឡើងតាំងពីថ្ងៃសៅរ៍មកម្លះ ហើយចំនួនបាតុករបានបន្តកើនឡើងយ៉ាងច្រើននៅក្នុងថ្ងៃអាទិត្យម្សិលមិញនេះ។

ក្នុងការធ្វើបាតុកម្មសម្តែងនូវការមិនពេញចិត្តចំពោះរុស្ស៊ីនោះ ក្រុមបាតុករបាននាំគ្នាស្រែកនិងលើកបដាដែលមានខ្លឹមថា “រុស្ស៊ីត្របល់ទៅផ្ទះវិញ” “គ្មានសង្គ្រាម” និងពាក្យថា “អឺរ៉ុបត្រូវតែក្លាហាននិងធ្វើសកម្មភាពឥលូវនេះ”។ គួររម្លឹកជូនថា រុស្ស៊ីបានបើកការវាយប្រហារចូលក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈកន្លងទៅ ហើយគិតត្រឹមពេលនេះគឺមានពលរដ្ឋអ៊ុយក្រែនប្រមាណជា ១,៥លាននាក់ហើយដែលបានរត់ភៀសខ្លួនចេញក្រៅប្រទេស ពលរដ្ឋរាប់រយនាក់ត្រូវស្លាប់និងរាប់ពាន់នាក់ផ្សេងទៀតកំពុងរងរបួស៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






