ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុត លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ប្រកាសថា អាមេរិកនឹងឈប់នាំចូលប្រេងពីប្រទេសរុស្ស៊ីទៀតហើយ

    BY Pheakdey March 9, 2022
    ទីបំផុត លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ប្រកាសថា អាមេរិកនឹងឈប់នាំចូលប្រេងពីប្រទេសរុស្ស៊ីទៀតហើយ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសថា អាមេរិកនឹងឈប់នាំចូលប្រេងពីប្រទេសរុស្ស៊ីទៀតហើយ ដែលនេះជាផ្នែកមួយនៃការដាក់ទណ្ឌកម្មទៅកាន់រុស្ស៊ីចំពោះសកម្មភាពឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី ចូ បៃឌិន បានបញ្ជាក់ថា ការឈប់នាំចូលប្រេងពីរុស្ស៊ីនេះគឺមានន័យថា ពលរដ្ឋអាមេរិកនឹងមិនក្លាយជាផ្នែកមួយនៃការជួយឧបត្ថម្ភធនសម្រាប់ “សង្គ្រាមរបស់ពូទីន” នោះទេ។

    យ៉ាងណាក្តីបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CGTN បានឲ្យដឹងថា​ ការសម្រេចឈប់នាំប្រេងពីរុស្ស៊ីក៏អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកផងដែរ​ ដ្បិតតម្លៃប្រេងសាំងនៅអាមេរិកនឹងឡើងថ្លៃ។ ពេលសាំងឡើងថ្លៃវាបានធ្វើឲ្យមធ្យោបាយដឹកជញ្ជូនចំណីអាហារនិងគ្រឿងទេសឡើងថ្លៃ ហើយនៅពេលចំណីអាហារនៅលើទីផ្សារឡើងថ្លៃវានឹងធ្វើឲ្យអត្រាអតិផរណាកើនឡើងខ្ពស់ផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះតម្លៃប្រេងសាំងនៅអាមេរិកបានកើនឡើង ៤,១៧​ដុល្លារសម្រាប់ប្រេងសាំងមួយហ្គាឡុង ហើយអត្រាអតិផរណាបានកើនឡើងរហូតដល់ ៧,៥% ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានផងដែរក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CGTN

    Share This Post: