អន្តរជាតិ

App Store និង iTunes Store សម្រេចបិទលែងឲ្យមានការទិញដូរដោយប្រើកាតធនាគាររុស្ស៊ី

BY
Pheakdey
March 11, 2022

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Mac Rumors បានឲ្យដឹងថា App Store‌ និង iTunes Store បានសម្រេចបិទមិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទិញកម្មវិធីផ្សេងៗដោយប្រើកាតធនាគាររុស្ស៊ីនោះទេ ដោយធនាគារទាំងមានរួមបញ្ជូលទាំងធនាគារកម្រិតអន្តរជាតិរបស់រុស្ស៊ីមួយចំនួនផងដែរដូច ធនាគារ Alfa-Bank, ធនាគារ Sber និង ធនាគារ Tinkoff ជាដើម។ ការសម្រេចនេះគឺជាសារមួយបង្ហាញថា App Store‌ និង iTunes Store មិនគាំទ្រចំពោះសង្គ្រាមរុស្ស៊ីនោះទេ និងជាការបញ្ជាក់ថាការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីនៅលើទឹកដីងអ៊ុយក្រែនគឺជារឿងខុសឆ្គងធ្ងន់ធ្ងរបំផុត។

គួរបញ្ជាក់ថា ការសម្រេចរបស់ App Store‌ និង iTunes Store ខាងលើនេះគឺមានន័យថា ពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសរុស្ស៊ីនិងពលរដ្ឋដែលបានប្រើប្រាស់ប្រព័ន្ធធនាគាររុស្ស៊ីទាំងអស់នឹងលែងអាចប្រើប្រាស់គណនី Apple ID របស់ពួកគេបានទៀតហើយ ពោលគឺពួកគេមិនអាចធ្វើការទូទាត់និងបញ្ជាទិញកម្មវិធីនៅក្នុងទូរស័ព្ទដៃ Apple បានទៀតនោះទេ។ សូមបញ្ជាក់ផងដែរថា ការសម្រេចរបស់ App Store‌ និង iTunes Store ខាងលើនេះត្រូវបានធ្វើឡើងប​ន្ទាប់ពីក្រុមហ៊ុនធំៗជាច្រើនរួមមានទាំងក្រុមហ៊ុន Apple និង Google Play Store សុទ្ធតែបានសម្រេចបញ្ឈប់អាជីវកម្មរបស់ខ្លួននៅលើទឹកដីរុស្ស៊ីដើម្បីបង្ហាញនូវការប្រឆាំងចំពោះសង្គ្រាមរុស្ស៊ី៕

អត្ថបទ៖ ភក្តី

ប្រភព៖ Mac Rumors

Share This Post: