ថ្ងៃនេះ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៤សែននាក់ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន
- BY
- Pheakdey
- March 16, 2022
កូរ៉េខាងត្បូង៖ ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺឆ្លងនៃប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០០, ៧៤១នាក់សម្រាប់របាយការណ៍នៅក្នុងថ្ងៃពុធ ទី១៦ ខែមីនានេះ ហើយវាក៏ជាចំនួនអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានផងដែរបើគិតចាប់ពីមានការរាតត្បាតជំងឺកូវីដ-១៩មក។ គួររម្លឹកថា កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ម្សិលមិញនេះប្រទេសកូរ៉េខាងត្បូងក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងចំនួនក៏ច្រើនបំផុតមិនធ្លាប់ផងដែរ ពោលគឺមានចំនួន ២៩៣នាក់។

បើតាមមន្ត្រីសុខាភិបាលជាន់ខ្ពស់កូរ៉េខាងត្បូងបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងទាំងនោះគឺភាគច្រើនជាមេរោគប្រភេទអូមីក្រុង ហើយពេលនេះអាជ្ញាធរសុខាភិបាលក៏បានត្រៀមបង្កើនកន្លែងសង្គ្រោះអ្នកជំងឺប្រមាណជា ៣០%បន្ថែមទៀតផងដែរ ព្រោះតាមការព្យាករណ៍គឺនៅសប្តាហ៍បន្ទាប់នេះចំនួនជនរងគ្រោះដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យនឹងកើនឡើងយ៉ាងគំហុក។ គួររបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺមានពលរដ្ឋកូរ៉េខាងជាង ៦០% បានចាក់វ៉ាក់សាំងរហូតដល់ជម្រុញ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុបប្រមាណជា ៥២លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






