អន្តរជាតិ

ពលរដ្ឋចិនប្រហែល ៣០លាននាក់កំពុងស្ថិតនៅក្រោមការបិទខ្ទប់ ខណៈកូវីដ-១៩ បន្តរាតត្បាតកាន់តែខ្លាំងក្នុងប្រទេសចិន

BY
Pheakdey
March 16, 2022

ចិន៖ កាសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានពលរដ្ឋចិនប្រមាណជា ៣០លាននាក់កំពុងស្ថិតនៅក្នុងការបិទខ្ទប់ ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសចិនកាន់តែកើនច្រើនឡើងយ៉ាងឆាប់រហ័ស។ ប្រភពបានបន្តថា ពលរដ្ឋចិនដែលកំពុងរស់នៅក្រោមការបិទខ្ទប់នោះគឺជាក្រុមពលរដ្ឋដែលរស់នៅក្នុងទីក្រុងចំនួន ១៣កន្លែងផ្សេងគ្នា ខណៈអាជ្ញាធរសុខាភិបាលចិនកំពុងតែរៀបចំការធ្វើតេស្តទ្រង់ទ្រាយធំនៅក្នុងទីក្រុងទាំងអស់នេះផងដែរ។

គួររម្លឹកជូនថា កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ម្សិលមិញនេះចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥,២៨០នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានសម្រាប់ប្រទេសចិននោះទេរាប់ចាប់តាំងពីពេលមានការរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូងមក។ សូមបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនហាក់មិនច្រើននោះទេបើធៀបទៅនឹងបណ្តាប្រទេសធំៗផ្សេងទៀតនៅជុំវិញពិភពលោក តែសម្រាប់ប្រទេសដែលបានសម្រេចអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ឲ្យស្ថិតនៅកម្រិតសូន្យនោះគឺបានចាត់ទុកថាតួលេខអ្នកឆ្លងនេះជាចំនួនក៏ច្រើនមួយនិងត្រូវតែចាត់វិធានការតឹងរឹងជាប​ន្ទាន់ផងដងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: