អន្តរជាតិ

អ្នកជំនាញថៃរកឃើញថា បើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាពនេះ ហើយបើកកង្ហារបន្ថែមមួយទៀតជួយកាត់សន្សំភ្លើងបានយ៉ាងច្រើន

BY
Pheakdey
March 21, 2022

ថៃ៖ អ្នកជំនាញថៃម្នាក់បានអះអាងថា ការបើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាព ២៧ អង្សាសេនិងបើកកង្ហារប​​ន្ថែមមួយទៀតនឹងជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីជាងការប្រើម៉ាស៊ីនត្រជាក់តែមួយហើយបើកវាឲ្យនៅសីតុណ្ណភាពទាប។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បាន​ឲ្យដឹងថា អ្នកជំនាញថៃរូបនេះមានឈ្មោះថា Jessada Denduangboripant ជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ។

លោកសាស្រ្តាចារ្យរូបនេះបានពន្យល់ថា នៅពេលដែលលោកអ្នកបើកម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាព ២៧ អង្សាសេហើយបើកកង្ហារថែមមួយទៀតវានឹងធ្វើឲ្យម៉ាស៊ីនត្រជាក់អាចបង្កើនលំហូរខ្យល់បានច្រើនជាងមុន​ ហើយសីតុណ្ហភាពក៏កាន់តែចុះត្រជាក់ដែរ។ វិធីនេះបានជួយកាន់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានក្នុងចន្លោះពី ១០-៣០% បើប្រៀបធៀបនឹងការប្រើម៉ាស៊ីនត្រជាក់តែមួយហើយបើកវានៅសីតុណ្ហភាព ២៣-២៤ អង្សាសេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: