អន្តរជាតិ

វីដេអូស្តែងៗយន្តហោះដឹកអ្នកដំណើរ Boeing 737-800 ហោះដាំក្បាលចុះក្រោមបុកផ្ទប់នឹងភ្នំ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ (មានវីដេអូ)

BY
Pheakdey
March 22, 2022

ចិន​៖ ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងប្រទេសចិននៅតែជាប្រធានបទក្តៅសម្រាប់បណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ទី២២ ខែមីនានេះ កាសែត Daily Mail បានរាយការណ៍អំពីដំណឹងចុងក្រោយមួយនៃហេតុការណ៍នេះថា  អ្នកបើកយន្តហោះទំនងជាបានដឹងខ្លួនឡើងវិញមុនពេលយន្តហោះធ្លាក់បន្តិចហើយបានព្យាយាមជួយសង្គ្រោះយន្តហោះដែរ តែការព្យាយមជួយសង្គ្រោះនោះគឺគ្មានលទ្ធផលនោះទេ នេះបើយោងតាមការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញ។ ក្រុមអ្នកជំនាញបានបន្តថា យន្តហោះបានធ្លាក់ដាំក្បាលចុះពីលើអាកាសក្នុងកម្ពស់ជាង ៩គីឡូម៉ែត្រ និងធ្លាក់ចុះមកក្នុងល្បឿនប្រមាណជា ៥៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួររម្លឹកជូនថា យន្តហោះដែលបានធ្លាក់នោះគឺជាយន្តហោះដឹកអ្នកដំណើរ Boeing 737-800 បានធ្លាក់នៅលើភ្នំមួយក្នុងតំបន់ Guangxi ភាគខាងត្បូងប្រទេសចិន ក្រោយយន្តហោះមួយគ្រឿងនេះបានដាច់ការទាក់ទងពីក្រុមការងារអស់រយៈពេល ១៨ម៉ោង។​ នៅលើយន្តហោះមានផ្ទុកអ្នកដំណើរចំនួន ១២៣នាក់ រួមជាមួយនឹង អ្នកបើកបរយន្តហោះនិងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ៩នាក់ផ្សេងទៀតផងដែរ ខណៈមនុស្សសរុបទាំង ១៣២នាក់នេះសុទ្ធតែបានស្លាប់បាត់បង់ជីវិតទាំងអស់។ សូ​មអញ្ជើញប្រិយមិត្តទស្សនាវីដេអូនៃការធ្លាក់យន្តហោះមួយគ្រឿងនេះដូចខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: