ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសជប៉ុនម្នាក់សុខចិត្តរៀបការជាមួយនឹងតុក្កតា ដោយសារតែគាត់ធុញទ្រាន់នឹងមនុស្សស្រីខ្លាំងពេក

    BY Khmernote Media November 13, 2018
    បុរសជប៉ុនម្នាក់សុខចិត្តរៀបការជាមួយនឹងតុក្កតា ដោយសារតែគាត់ធុញទ្រាន់នឹងមនុស្សស្រីខ្លាំងពេក

    បុរសជនជាតិជប៉ុនម្នាក់បានសម្រេចរៀបការជាមួយនឹងតុក្កតា Hatsune Miku ព្រោះតែគាត់មានអារម្មណ៍ថា មនុស្សស្រីពិតជាគួរឲ្យរំខានណាស់។ កូនកំលោះរូបនេះមានឈ្មោះថា Akihiko Kondo មានអាយុ ៣៥ ឆ្នាំ និងជាអ្នកមានការងារល្អត្រឹមត្រូវម្នាក់ក្នុងប្រទេសជប៉ុនផងដែរ។ អាពាហ៍ពិពាហ៍រវាងបុរសសង្ហាជាមួយនឹងតុក្កតានេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មានជុំវិញពិភពលោក។ ពិធីមង្គលការនេះ ត្រូវបានរៀបចំតាមច្បាប់ទម្លាប់ជាធម្មតា និងមានអ្នកចូលរួមចំនួន ៣៩ នាក់។

    ឆ្លើយតបជាមួយសំនួរអ្នកការសែត ដែលបានសួរថា តើហេតុអ្វីបានជាគាត់សម្រេចចិត្តដូចនេះ? លោក Akihiko Kondo បានឆ្លើយថា គាត់ពិតជាធុញទ្រាន់ជាមួយនឹង មនុស្សស្រីខ្លាំងណាស់ ហើយគាត់ក៏ចង់រៀបការដែរ ដូចនេះហើយទើបគាត់សម្រេចរៀបការជាមួយនឹងតុក្កតាតែម្តង។ សូមបញ្ជាក់ថា ករណីនេះមនុស្សរៀបការជាមួយនឹងតុក្កតាខាងលើនេះមិនមែនជាលើកទីមួយទេ ដ្បិតនិន្នការមួយនេះបានកើតមានជារឿយៗនៅក្នុងប្រទេសជប៉ុនតាំងពីឆ្នាំ ១០ ឆ្នាំ មុនម្លះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay