អន្តរជាតិ

ចិនសម្រេចបិទខ្ទប់ទីក្រុងសៀងហៃ ខណៈការបិទខ្ទប់នឹងត្រូវបែងចែកជា ២ដំណាក់កាល

BY
Pheakdey
March 28, 2022

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនានេះបានឲ្យដឹងថា អាជ្ញាធរចិនបានសម្រេចធ្វើការបិទខ្ទប់ទីក្រុងសៀងហៃហើយដើម្បីឆ្លើយតបនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ ខណៈសៀងហៃគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ចិននិងមានពលរដ្ឋសរុបជាង ២៦លាននាក់កំពុងរស់នៅ។ តាមផែនការគឺទីក្រុងសៀងហៃនឹងត្រូវបិទខ្ទប់ជា ២ដំណាក់កាល ហើយក្នុងអំឡុងពេលនៃការបិទខ្ទប់នោះគឺអាជ្ញាធរចិននឹងធ្វើតេស្តទ្រង់ទ្រាយចំពោះគ្រប់ប្រជាពលរដ្ឋផងដែរ។

ប្រភពខាងលើបានបន្តថា ការបិទខ្ទប់ក្នុងដំណាក់កាលទី ១គឺអាជ្ញាធរចិននឹងបិទខ្ទប់តំបន់នៅតាមបណ្តោយទន្លេ Huangpu ក្នុងរយៈពេល ៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃចន្ទនេះតទៅ។ ក្រោយបិទបញ្ចប់ការធ្វើតេស្តក្នុងដំណាក់កាលទី១ អាជ្ញាធរចិននឹងបន្តធ្វើការបិទខ្ទប់តំបន់ខាងលិចទន្លេ Huangpu តែការបិទខ្ទប់នេះគឺមានរយៈពេលត្រឹម ៥ប៉ុណ្ណោះ ព្រោះនៅក្នុងតំបន់នេះមានចំនួនប្រជាពលរដ្ឋដែលត្រូវធ្វើតេស្តតិចជាងនៅក្នុងតំបន់ទី ១។ ក្នុងអំឡុងពេលនៃការបិទខ្ទប់ទាំង ២ដំណាក់កាលពលរដ្ឋក្នុងក្រុងសៀងហៃទាំងអស់មិនត្រូវអនុញ្ញាតឲ្យធ្វើដំណើរចេញពីផ្ទះឡើយបើគ្មានការចាំបាច់ ខណៈអាជ្ញាធរនឹងដឹកជញ្ជូនចំណីអាហារទៅចែកជូនពលរដ្ឋដល់សហគមន៍ដែលពួកគេកំពុងរស់នៅតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: