អន្តរជាតិ

រដ្ឋាភិបាលតាលីបង់សម្រេចហាមមិនឲ្យស្ត្រីធ្វើដំណើរតាមយន្តហោះតែម្នាក់ឯងនោះទេ ប្រសិនបើគ្មានសាច់ញាតិជាបុរសរួមដំណើរជាមួយ

BY
Pheakdey
March 29, 2022

តាលីបង់៖ រដ្ឋាភិបាលនៃប្រទេសតាលីបង់បានចេញសេចក្តីសម្រេចមួយហាមឃាត់មិនឲ្យពលរដ្ឋជាស្រ្តីអាចធ្វើដំណើរតាមយន្តហោះបានតែម្នាក់ឯងនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃចន្ទ ទី២៨ ខែមីនាម្សិលមិញនេះ។ យ៉ាងណាក្តីនៅក្នុងបទបញ្ជាហាមឃាត់នោះរដ្ឋាភិបាលតាលីបង់បានបញ្ជាក់ថា  ដើម្បីអាចធ្វើដំណើរតាមយន្តហោះបានគឺពលរដ្ឋតាលីបង់ជាស្រ្តីទាំងអស់ត្រូវតែរួមដំណើរជាមួយសាច់ញាតិជាបុរសយ៉ាងហោចណាស់ម្នាក់។

ប្រភពខាងលើបានបន្តថា ដើម្បីអនុវត្តសេចក្តីហាមឃាត់ខាងលើនេះឲ្យមានប្រសិទ្ធភាពរដ្ឋាភិបាលតាលីបង់បានធ្វើសេចក្តីជូនដំណឹងយ៉ាងច្បាស់លាស់ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំងអស់និងកំណត់ថា ប្រសិនបើមានក្រុមហ៊ុនណាហ៊ានអនុញ្ញាតឲ្យមានស្រ្តីធ្វើដំណើរតែម្នាក់នោះគឺអាជ្ញាធរនឹងចុះទៅបិទអាជីវកម្មរបស់ក្រុមហ៊ុននោះភ្លាមតែម្តង។

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍ 

 

Share This Post: