ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីបញ្ជូនរថក្រោះផលិតដោយសហភាពសូវៀតទៅកាន់ប្រទេសអ៊ុយក្រែន

    BY Pheakdey April 2, 2022
    អាមេរិកំពុងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីបញ្ជូនរថក្រោះផលិតដោយសហភាពសូវៀតទៅកាន់ប្រទេសអ៊ុយក្រែន

    សហរដ្ឋអាមេរិកំពុងធ្វើការជាមួយប្រទេសដែលជាសម្ព័ន្ធមិត្តដើម្បីស្វែងរកវិធីបញ្ជូនរថក្រោះផលិតដោយសហភាពសូវៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែមេសានេះ។ បើតាមមន្ត្រីជាន់ខ្ពស់របស់អាមេរិកម្នាក់បានឲ្យដឹងថា ការសម្រេចបញ្ជូនរថក្រោះទៅកាន់ប្រទេសអ៊ុយក្រែននេះគឺត្រូវបានធ្វើឡើងតបតាមការស្នើសុំរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដើម្បីទុកប្រើប្រាស់ប្រឆាំងជាមួយកងទ័ពុរស្ស៊ីនៅតំបន់ Donbas។

    យ៉ាងណាក្តី ប្រភពខាងលើមិននបានបញ្ជាក់ទេថា រថក្រោះដែលអាមេរិកនឹងបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែននោះមានចំនួនប៉ុន្មានគ្រឿងនោះទេ តែប្រតិ​បត្តិការណ៍ដឹកជញ្ជូននឹងត្រូវធ្វើឡើងឆាប់ៗនេះហើយ។ គួររម្លឹកជូនថា កងកម្លាំងរុស្ស៊ីបានផ្តើមធ្វើការឈ្លានពានចូលទៅក្នុងទឹកអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយក្នុងរយៈពេលនៃការធ្វើសង្គ្រាមជាង ១ខែមកនេះ គឺមានមនុស្សរាប់ម៉ឺននាក់បានស្លាប់ ខណៈពលរដ្ឋអ៊ុយក្រែនរាប់លាននាក់បានសម្រេចភៀសខ្លួនទៅសុំសិទ្ធជ្រកកោននៅតាម​បណ្តាប្រទេសផ្សេងៗដែលនៅជិតខាងប្រទេសអ៊ុយក្រែន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: