សង្គម

បុរសម្នាក់លួចដុតឡានគេឆេះអស់៣គ្រឿងនៅខណ្ឌពោធិ៍សែនជ័យ សំណាងពន្លត់ទាន់ កុំអីឆេះរាលដាលដល់ផ្ទះទៀត (មានវីដេអូ)

BY
Khmernote Media
April 12, 2022

កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Dara Vuth បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី9 ខែមេសា ឆ្នាំ2022 វេលាម៉ោងប្រហែល 3 និង30នាទីទាបភ្លឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យម្នាក់ជិះកង់មកដុតឡានផ្ទះខ្ញុំម៉ាក Ford XLT និងម៉ាក Highlander ឆេះទាំងស្រុង ចំណែកមួយគ្រឿងទៀតម៉ាក Ford Ecosport របស់អ្នកជិតខាងនៅក្រោយផ្ទះខ្ញុំ តែពន្លត់ទាន់ពេលវេលា។

មកដល់ពេលនេះខាងប៉ូលីសមិនទាន់ចាប់ជនសង្ស័យបាននៅឡេីយទេ អាស្រ័យហេតុនេះរដូវកាលបុណ្យទៀន សូមបងប្អូនប្រុងប្រយ័ត្នចៀសវាងមានការខូតខាតទ្រព្យសម្បត្តិដូចខ្ញុំ។ អរគុណដល់រថយន្តពន្លត់អគ្គិភ័យដែលបានមកទាន់ពេលវេលាបើមិនដូច្នេះទេផ្ទះរបស់ខ្ញុំនឹងត្រូវបានអគ្គិភ័យលេបត្របាក់ជាមិនខាន៕

Share This Post: