សង្គម

តើប័ណ្ណបើកបរប្រភេទ “ខ” និង “គ” ខុសគ្នាអ្វីខ្លះ?

BY
Khmernote Media
November 19, 2018

ប័ណ្ណបើកបរ សម្រាប់បើកបរយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានចំនួន៥ ប្រភេទគឺ ប្រភេទ “ក” “ខ” “គ” “ឃ” និង “ង”។ ហើយកាលពីប៉ុន្មានថ្ងៃមុន ខ្មែរណូត បានបង្ហាញរួចមកហើយនូវប្រភេទយានយន្ត ដែលអាចប្រើប័ណ្ណបើករប្រភេទ “ក” បាន។ ឥលូវនេះយើងនឹងបង្ហាញនូវប័ណ្ណបើកបរប្រភេទ “ខ” និង “គ” ដែលប័ណ្ណបើកបរប្រភេទនេះអាចបើកបរយានយន្តបានដូចខាងក្រោម៖

+ ប័ណ្ណបើកបរប្រភេទ “ខ”៖

– រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន

– អាចសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមា មិនលើសពី ០,៧៥តោន

– រថយន្តដឹកអ្នកដំណើរមិនលើសពី០៩នាក់ ដោយគិតទាំងអ្នកបើករ

+ ប័ណ្ណបើកបរប្រភេទ “គ”៖

– រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងអាចសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមា មិនលើសពី ០,៧៥តោន

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share This Post: