សង្គម

ជិះម៉ូតូឆ្លងទាំងភ្លើងស្តុបក្រហម សំណាងឡានមិនបុក ឆ្លៀតមកបញ្ចេញកំហឹងទាំងប្រុសទាំងស្រី ដាក់តៃកុងឡានទៀត (មានវីដេអូ)

BY
Khmernote Media
November 19, 2018

ថ្មីៗនេះមានការចែករំលែកវីដេអូមួយដែលបានបង្ហាញនូវសកម្មភាពមិនគួរនឹងកើតមាននៅក្នុងសង្គម ដោយរថយន្តមួយគ្រឿងកំពុងតែធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសតិចណូ ខណៈដែលភ្លើងស្តុបពណ៌ខៀវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងបានជិះកាត់មុខ (បំពានភ្លើងស្តុប) ដោយម៉ូតូដែលបំពានភ្លើងស្តុប ឆ្លងទៅមិនរួចព្រោះមានឧបសគ្គ ហើយរថយន្តក៏ជ្រុលទៅប៉ះបន្តិច ស្រាប់តែមនុស្សប្រុសស្រី ដែលធ្វើដំណើរលើម៉ូតូបានបង្ហាញកាយវិការខឹងសម្បារទៅលើម្ចាស់រថយន្តរួចក៏បន្តធ្វើដំណើរទៅមុខ។ ក្រោយពីវីដេអូនេះបានចែកចាយពេញបណ្តាញសង្គម មានអ្នកលេងហ្វេសប៊ុកជាច្រើនបានសម្តែងការហួសចិត្តជាខ្លាំង។

ក្នុងនោះម្ចាស់រថយន្តដែលបានជួបហេតុការណ៍ក៏បានសរសេររៀបរាប់ថា៖ “ស្រលាញ់តែជិះមិនសូវមើលភ្លើងសញ្ញាហ្នឹងហ្ម៉ង​ បងប្អូនរួមជាតិខ្ញុំ។ បញ្ជាក់ការបង្ហោះនេះគ្រាន់តែចង់ពញ្ញាក់អារម្មណ៍អ្នកបើកបរដែលមិនគោរពច្បាប់តែប៉ុណ្ណោះ។ ហើយអ្នកបើកបររបស់ខ្ញុំគ្មានបំណងចង់ប៉ះគាត់ទេ​ គ្រាន់តែគាត់ប្រលែងហ្កែរដោយសារតែឃើញម៉ូតូគាត់ទៅមុខហើយ។ ហើយណាមួយឡានយើងបានហួសគំនូសថ្មើរជើងរួចហើយដូច្នេះយើងក៏ជ្រុលជើងដោយសារតែប្រញាប់។ យើងមិនដែលចង់បង្កបញ្ហាទេ​ ជាពិសេសយើងមានការយោគយល់ច្រើនណាស់រាល់ការបើកបរ​ ដូចករណីនេះគាត់ចង្អុលថាឲ្យយើង​ តែខ្ញុំមិនឲ្យមានការតបតរនោះទេ។ សូមមេត្តាកុំបញ្ចេញមតិជេរគាត់​អី​ យើងជាខ្មែរដូចគ្នាទេ”៕

អត្ថបទ៖ ណារ៉ែន

ប្រភព៖ Phalla BrightFuture

Share This Post: