ដោយសារតែខោក្នុងរបស់នារី បានជួយឲ្យបុរសម្នាក់រួចផុតការចោទប្រកាន់ក្នុងករណីចាប់រំលោភ
ខោក្នុងរបស់មនុស្សស្រីម្នាក់បានក្លាយទៅជាភស្តុតាំងយ៉ាងសំខាន់មួយក្នុងតុលារការ សម្រាប់កាត់ក្តីករណីចាបរំលោភដ៏ចម្រូងចម្រាស់មួយនៅក្នុងប្រទេសអៀងរឡង់។ បើយោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា ក្នុងករណីចាប់រំលោភនេះ គឺស្ត្រីជនរងគ្រោះ ដែលមានអាយុ ១៧ ឆ្នាំ បានប្តឹងទៅតុលាការថា នាងត្រូវបានបុរសអាយុ ២២ ឆ្នាំចាប់រំលោភ ខណៈដែលភាគីខាងបុរសបានអះអាងវាមិនមែនជាករណីចាប់រំលោភនោះទេ តែវាជាការព្រមព្រៀងគ្នា។ ស្ថិតក្នុងភាពចម្រូងចម្រាសនេះមេធាវីខាងជនជាប់ចោទបានស្នើឲ្យភាគីខាងជនរងគ្រោះយកខោក្នុង ដែលនាងបានស្លៀកក្នុងថ្ងៃកើតហេតុនោះមកតុលាការ។
តាមរយៈខោក្នុងនោះគឺខោប្រភេទ Thong (ខោក្នុងដែលមានតែខ្សែតូចៗ និងមានក្រណាត់បិទបាំងប្រដាប់ភេទតែបន្តិចប៉ុណ្ណោះ) គេអាចរកឃើញការពិតថា នាងបានស្លៀកខោប្រភេទនោះក្នុងថ្ងៃកើតហេតុក្នុងគោលបំណងបង្កើតចំណង់ផ្លូវភេទដល់ដៃគូរបស់នាង ព្រោះធម្មតានាងមិនដែលស្លៀកខោប្រភេទនេះទេ ហើយអ្វីដែលសំខាន់នោះខោក្នុងរបស់នាងមានសភាពធម្មតា មិនមានដាច់រហែកអ្វីទាល់តែ ដែលក្នុងទិដ្ឋភាពជាក់ស្តែងបើមានករណីចាប់រំលោភមែន ប្រាកដណាស់ភាគីខាងប្រុសពិតជាចាប់ទាញខោនេះយ៉ាងខ្លាំង ដែលធ្វើឲ្យខោយារឬដាច់ថ្នេរត្រង់ចំណុចណាមួយ។ ភស្តុតាងមួយនេះរួចជាមួយនឹងការចោទសួរជាច្រើនទៀតបាននាំឲ្យគេរកឃើញការពិតថា វាគឺជាករណីព្រមព្រាងគ្នាយ៉ាងប្រាកដ មិនមែនជាការបង្ខំនោះទេ ហើយចុងក្រោយបុរសជាជនជាប់ចោទក៏ត្រូវដោះលែងវិញ៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz