ចប់អុំទូកភ្លាម នាំគ្នាដុសខាតសម្អាតតាមសួនច្បារតាំងពីព្រឹកដល់ល្ងាច
- November 26, 2018
រាជធានីភ្នំពេញ៖ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទើប បានបញ្ចប់យ៉ាងសប្បាយរីករាយរួចមក គេសង្កេតឃើញក្រុមអនាម័យបាននាំគ្នាដើររើសសម្រាមនៅតាមសួនច្បារ និងនៅតាមមាត់ទន្លេ តាំងពីយប់អធ្រាត្ររហូតដល់ភ្លឺ ដើម្បីសម្អាតបរិស្ថាន។ ហើយនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមអនាម័យ និងមន្ត្រីជាច្រើនរូបក៏បានចេញប្រតិបត្តិការម្តងទៀត ដោយធ្វើការដុសលាងសាប៊ូសម្អាតកម្រាលក្រានីតប្រឡាក់ ដែលជាប់កំណកខ្លាញ់ ក្អែល នៅសួនច្បារវិមានឯករាជ្យ និងសួនច្បារច័ន្ទឆាយ៉ា ដើម្បីឲ្យកាន់តែស្អាត។ ហើយប្រតិបត្តិការនេះផងដែរ នឹងបន្តដុសលាងសាប៊ូកម្រាលក្រានីត នៅសួនច្បារសម្តេច ហ៊ុន សែន និងសួនច្បារបទុមវតី នៅថ្ងៃរសៀលនេះ៕

អត្ថបទ៖ សេម
រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង














