ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចប់ពិធីបុណ្យបណ្តែតប្រទីបភ្លាម គ្រាន់តែប្រទីបអាជ្ញាធរថៃប្រមូលបានរាប់សែនអណ្តែតនៅទន្លេ

    BY Khmernote Media November 26, 2018
    ចប់ពិធីបុណ្យបណ្តែតប្រទីបភ្លាម គ្រាន់តែប្រទីបអាជ្ញាធរថៃប្រមូលបានរាប់សែនអណ្តែតនៅទន្លេ

    ថៃ៖ បន្ទាប់ពីប្រារព្ធពិធីបុណ្យប្រពៃណីថៃ Loy Krathong (ពិធីបុណ្យដែលមានការបណ្តែតប្រទីប និងបួងសួងសុំសេចក្តីប្រាថ្នាណាមួយ) រួចមក អាជ្ញាធរប្រចាំទីក្រុងបាងកកប្រមូលបានប្រទីបចំនួន ៨៤១​,៣២៧ ដែលអណ្តែតលើផ្ទៃទឹកទន្លេ Chao Phraya។ បើយោងតាមលោក Aswin Kwanmuang អភិបាលក្រុងបាងកកបានប្រាប់ឲ្យដឹងថា ក្រុមការងារសំអាតទីក្រុងបានចំណាយពេលរហូតដល់ម៉ោង ៥ ភ្លឺ ទើបអាចប្រមូលប្រទីបទាំងនេះចេញពីទន្លេអស់។ លោកបានបន្ថែមទៀតថា ដោយសារទន្លេមួយនេះជាកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ជិះទូកលេងកំសាន្តរាល់ថ្ងៃដូចនេះហើយទើបគេត្រូវតែសំអាតប្រទីបទាំងអស់ឲ្យអស់មុនពេលព្រឹកឡើង។

    ក្នុងចំណោមប្រទីបអស់នោះមាន ៧៩៦,៤៤៤ ឬ ៩៤,៧ % ធ្វើពីធម្មជាតិ (ធ្វើពីស្លឹកចេក ឬស្រទបចេក) និង ៤៤​,៨៨៣ ឬ ៥,៣ % ទៀតធ្វើពីស្នោ។ បើតាមលោកអភិបាលក្រុងខាងលើបានសំណូមពរថា នៅឆ្នាំក្រោយលោកសូមឲ្យប្រជាពលរដ្ឋថៃប្រើប្រាស់ប្រទីបធ្វើពីធម្មជាតិទាំងអស់ ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន ហើយបើគេយកវាទៅកប់វាអាចជាក្លាយជាជីធម្មជាតិសម្រាប់ដំណាំផ្សេងៗបានទៀតផង ខណៈប្រទីបស្នោអាចប៉ះពាល់ដល់បរិស្ថានជាខ្លាំងពេលគេយកទៅកប់ ឬដុតចោល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay