សង្គម

រាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងរឿងចិននៅកំពង់សោម

BY
Khmernote Media
November 28, 2018

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនហាក់សម្តែងការមិនចិត្តយ៉ាងខ្លាំង ចំពោះវត្តមានរបស់ក្រុមជនជាតិចិន ដែលបង្កភាពឥតសណ្តាប់ធ្នាប់ក្នុងសង្គម នៅឯខេត្តព្រះសីហនុ។ ដោយសារតែមើលឃើញពីក្តីកង្វល់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយលេខ ១៣/០១៨ បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹង សន្តិសុខ សុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់សង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈនៅក្នុងតំបន់នោះ។

ហើយរាជរដ្ឋាភិបាលក៏បានបញ្ជាក់ផងដែរថា មិនអនុញ្ញាតឲ្យមានសកម្មភាពទាំងឡាយណា ដែលមានជាចរិតរើសអើងពូជសាសន៍កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឡើយ៕

អត្ថបទ៖ សេម

Share This Post: