ប៉ូលិសចិនកំពុងតាមប្រមាញ់ស្រីស្អាតកំពូលល្បិចប្រើសម្រស់ជាអន្ទាក់ បោកប្រាស់ប្រុសៗរាប់ភ្លេច
ចិន៖ ប៉ូលិសចិនកំពុងតែតាមចាប់ខ្លួនឧក្រិដ្ឋជនស្រ្តីម្នាក់ ដែលនាងត្រូវបានគេចាត់ទុកថា ជាឧក្រិដ្ឋជន ដែលស្អាតបំផុតក្នុងប្រទេសចិន។ ឧក្រិដ្ឋជនស្រស់ស្អាតរូបនេះមានឈ្មោះថា Qingchen Jingjing និងមានអាយុទើបតែ ១៩ ឆ្នាំប៉ុណ្ណោះ។ បើតាមប៉ូលិសជំនាញ ចិនបានប្រាប់ឲ្យដឹងថា ឧក្រិដ្ឋជនរូបនេះត្រូវបានគេចាប់ខ្លួនពីបទឆបោកលុយអតិថិជន ដែលមកហាងរបស់នាងក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ហាងរបស់នាងគឺជាប្រភេទហាងកាហ្វេ និងបារ ហើយអតិថិជនគោលដៅរបស់នាងគឺមនុស្សប្រុសស្រវឹងស្រា។
នាងបានធ្វើការងារនេះជាមួយនឹងមិត្តភក្តិនាង ៦ នាក់ផ្សេងទៀត ហើយក្នុងរយៈពេល ៦ ខែ ចាប់ពីពេលបើកហាងមកនេះ ក្រុមរបស់នាងបានបោកប្រាស់លុយរបស់គេបានយ៉ាងច្រើនរហូតដល់មានបុរសជនរងគ្រោះម្នាក់ទៅប្ដឹងប៉ូលិស ដើម្បីជួយធ្វើអន្តរាគមន៍។ យ៉ាងណាក្តីវិធីនៃការឆបោកលំអិតរបស់ក្រុមពួកនាង មិនត្រូវបានគេបង្ហាញនោះទេ។ រហូតមកទល់នឹងពេលនេះខាងប៉ូលិសបានធ្វើការឃាត់ក្រុមរបស់នាងបាន ៦ នាក់ហើយ ដោយឡែកមានតែនាងម្នាក់ទេ ដែលបានរត់គេចខ្លួន និងកំពុងស្ថិតក្រោមការតាមចាប់ខ្លួនរបស់ប៉ូលិស។
ឧក្រិដ្ឋជនរូបនេះត្រូវបានគេប្រាប់ឲ្យដឹងថា ជាសិស្សពូកែ និងជាសិស្សស្រីស្អាតបំផុតម្នាក់ក្នុងថ្នាក់រៀនផងដែរ។ ការតាមចាប់ខ្លួន ស្រ្តីរូបនេះបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិនហួសចិត្តនឹងសោកស្តាយជាខ្លាំង ព្រោះស្រីស្អាតដូចនាងមិនគួរធ្វើរឿង ដូចនេះទេ នាងគ្រាន់តែប្រើសម្រស់របស់នាងទៅរកលុយក៏បានច្រើនដែរ៕

https://www.youtube.com/watch?v=u_H3kFFm-Sc
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark


