សង្គម

ត្រៀមៗបងប្អូន! ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរ “ល្ខោនខោល” របស់ខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ

BY
Khmernote Media
November 29, 2018

នៅថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ ល្ខោនខោល​ របស់កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្ក​ការ​យូណេស្កូ​ជាផ្លូវការ​ នៅក្នុងសម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ក្រុង Port Louis ប្រទេស Mauritius។

ដោយក្នុងឱកាសអបអរគួរជាទីមោទកភាពនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមគ្នារៀបចំពិធីអបអរសាទរ បន្ទាប់ពី “ល្ខោនខោល” របស់ខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ ដោយទូងស្គរ វាយគង ទះប៉ោត គោះត្រដោក និងតាមគ្រប់មធ្យោបាយដែលខ្លួនមាននៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង​ ស្ថាប័ន រហូតដល់តាមភូមិ វត្តអារាមនានា នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ នេះយោងតាមសារលិខិត ជូនជនរួមជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Share This Post: