ប្រយ័ត្នអ្នកសុំទាននៅភ្នំតាម៉ៅឲ្យមែនទែន! ហ៊ានតែបើកកាត់មិនចុះទៅដាក់ទានឲ្យ ដឹងតែមានលទ្ធផលបែបនេះតែម្ដង (មានវិដេអូ)
- November 29, 2018
ថ្មីៗ នេះ មានការចែករំលែកលើបណ្ដាញហ្វេសប៊ុក ពីវីដេអូមួយដែលបង្ហាញពីករណីជនខិលខូចនៅភ្នំតាម៉ៅ ដែលមានបំណងអាក្រក់ប៉ុនប៉ងកំទេចឡានអ្នកដំណើរ។ ជាក់ស្ដែងយោងតាមការរៀបរាប់ឲ្យដឹងពីម្ចាស់ឡាន គឺខណៈពេលដែលគាត់បើកបរកាត់តាមផ្លូវទៅភ្នំតាម៉ៅតាមធម្មតា ដោយពុំបានបន្ថយល្បឿន ដាក់ទានឲ្យអ្នកសុំទានតាមផ្លូវឡើយ។ ប្រហែលជាដោយសារតែបែបនេះ ទើបពួកក្មេងៗទាំងអស់នោះខឹង រួចឆ្មក់យកចំពាមកៅស៊ូបាញ់ចង្កៀងឡានរបស់គាត់ តែបែរជាខ្ទៀតត្រូវលើឡានវិញ រហូតបណ្ដាលឲ្យឆ្កូតថ្នាំមួយដុំធំតែម្ដង។ ក្នុងនោះបងប្រុសក៏បានប្រាប់ និងដាស់តឿនឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នផងដែរ។ ចង់ដឹងច្បាស់សូមទស្សនាវិដេអូខាងក្រោម៖ឮ




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






