អន្តរជាតិ
ជួយស៊ែរបន្តផង! នាយ ពាក់មី ចែករំលែកល្បិចថ្មីរបស់ជនខិលខូច តេរមកយំផង ស្រែកផង ថាជួបគ្រោះថ្នាក់ចរាចរណ៍ហើយឲ្យវេរលុយជាបន្ទាន់ (មានវីដេអូ)
BY Khmernote Media
November 29, 2018
ករណីឆបោកតាមទូរស័ព្ទ បន្តកើនឡើងជាបន្តបន្ទាប់ ជាពិសេសជនខិលខូចបានបង្កើតល្បិចឆបោកថ្មីៗ ធ្វើឲ្យយើងតាមមិនទាន់។ តួយ៉ាង ដូចជាពេលថ្មីៗ ដែលតារាកំប្លែងពាក់មី ស្រាប់តែបានបង្ហោះវីដេអូថ្មីមួយចែករំលែកទៅលើបណ្ដាញសង្គមហ្វេសប៊ុក ជូនបងប្អូន ពីករណីជនខិលខូចឆបោកតាមទូរស័ព្ទ ដោយបានយកលេសថា ជាបងប្អូន ហើយជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវការឲ្យវេរលុយឲ្យជាបន្ទាន់ ដោយប្រឹងរិះរកគ្រប់ល្បិចមកបញ្ជាក់ឲ្យយើងជឿជាក់ ទាំងយំផង ស្រែកផង។ យោងតាមវីដេអូនេះ សូមបងប្អូនបង្កើតការប្រុងប្រយ័ត្ន និងសួរនាំឲ្យបានច្បាស់មុននឹងសម្រេចចិត្តធ្វើអី្វមួយ។ ចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូខាងក្រោម៖


