ជួយស៊ែរលើកទឹកចិត្ត! បវកញ្ញាចក្រវាលកម្ពុជាយើង ចាកចេញទៅប្រទេសថៃ ដើម្បីប្រកួតបវកញ្ញាចក្រវាល នៅថ្ងៃនេះហើយ
កាលពីវេលាម៉ោង ២ រសៀលនេះ បវកញ្ញាចក្រវាលកម្ពុជា (MISS UNIVERSE CAMBODIA) ២០១៨ កញ្ញា រឿន ណាត ត្រូវបានអ្នកគាំទ្រជាច្រើននាក់ធ្វើការជួបផ្ទាល់ និង ជូនដំណើរនៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលកញ្ញានឹងធ្វើការចាកចេញទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីតំណាងអោយព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០១៨។
ការប្រកួត បវកញ្ញាចក្រវាល (Miss Universe) វគ្គផ្តាច់ព្រាត់នៅព្រឹកថ្ងៃចន្ទ័ទី១៧ ខែធ្នូ ឆ្នាំ២០១៨ ដែលមានការចូលរួមពីបេក្ខភាពបវកញ្ញាតំណាងប្រទេសរបស់ខ្លួនចំនួន ៩៤ប្រទេស នៅឯមហោស្រព IMPACT Arena, Exhibition and Convention Center ក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលនឹងចាប់ផ្តើមផ្សាយបន្តផ្ទាល់នៅស្ថានីយទូរទស្សន៍ហង្សមាស នូវវេលាម៉ោង ០៧:០០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា បានចាប់ផ្តើមចូលរួមកម្មវិធីប្រកួតសម្រស់លំដាប់កំពូលនេះ បានរយៈពេល២ឆ្នាំហើយ គឺ ឆ្នាំ២០១៧ កញ្ញា ប៊ី សុធារី និង ឆ្នាំ២០១៨នេះ គឺកញ្ញា រឿន ណាត៕







